ព្រះត្រៃបិដក ភាគ ០២
បពិត្រលោកម្ចាស់ដ៏ចំរើន លោកម្ចាស់មិនត្រូវការដោយ (មេថុន) ធម៌នោះក៏ពិតមែន តែថា មនុស្សទាំងឡាយដែលមិនទាន់ជ្រះថ្លា នឹងឲ្យជឿបានដោយក្រ។ ឧទាយិដ៏មានអាយុ ទុកជានាងវិសាខាជាមិគារមាតាស្តីឲ្យយ៉ាងនេះក៏ដោយ ក៏នៅតែមិនអើពើឡើយ។ គ្រានោះឯង នាងវិសាខាជាមិគារមាតាចេញទៅ ហើយពិតដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណា ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនគួរសោះ ឧទាយិដ៏មានអាយុ ម្នាក់ឯង នឹងទៅអង្គុយក្នុងទីស្ងាត់ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង។ ទើបភិក្ខុទាំងឡាយនោះ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧទាយិ ឮថាអ្នកឯង តែម្នាក់ឯង ទៅអង្គុយក្នុងទីស្ងាត់ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង ពិតមែនឬ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនោះពិតមែន។ ព្រះពុទ្ធដ៏មានបុញ្ញសិរី ទ្រង់តិះដៀលថា។បេ។ នែមោឃបុរស អ្នកតែម្នាក់ឯង មិនសមបើទៅអង្គុយក្នុងទីស្ងាត់ជាមួយនឹងមាតុគ្រាមតែម្នាក់ឯងសោះ នែមោឃបុរស កម្មដែលអ្នកធ្វើនេះ មិននាំឲ្យជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា អាសនៈដែលគេមិនបានបិទបាំងមែន មិនល្មមធ្វើ (សេវនកិច្ច) បានមែន តែថា គួរអាចនឹងនិយាយ
ID: 636780106726194790
ទៅកាន់ទំព័រ៖