ព្រះត្រៃបិដក ភាគ ០២

 ​[​៣៥៦​]​ ​ភិក្ខុ​ប្តេជ្ញា​ការ​ទៅ​ ​ប្តេជ្ញា​ការ​អង្គុយ​ ​ប្តេជ្ញា​អាបត្តិ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ដោយ​អាបត្តិ​។​ ​ភិក្ខុ​ប្តេជ្ញា​ការ​ទៅ​ ​មិន​ប្តេជ្ញា​ការ​អង្គុយ​ ​ប្តេជ្ញា​អាបត្តិ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ដោយ​អាបត្តិ​។​ ​ភិក្ខុ​ប្តេជ្ញា​ការ​ទៅ​ ​ប្តេជ្ញា​ការ​អង្គុយ​ ​មិន​ប្តេជ្ញា​អាបត្តិ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ដោយ​ការ​អង្គុយ​។​ ​ភិក្ខុ​ប្តេជ្ញា​ការ​ទៅ​ ​មិន​ប្តេជ្ញា​ការ​អង្គុយ​ ​មិន​ប្តេជ្ញា​អាបត្តិ​ ​វិនយ​ធរ​មិន​គួរ​វិនិច្ឆ័យ​អ្វី​ឡើយ​។​ ​ភិក្ខុ​មិន​ប្តេជ្ញា​ការ​ទៅ​ ​ប្តេជ្ញា​ការ​អង្គុយ​ ​ប្តេជ្ញា​អាបត្តិ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ដោយ​អាបត្តិ​។​ ​ភិក្ខុ​មិន​ប្តេជ្ញា​ការ​ទៅ​ ​មិន​ប្តេជ្ញា​ការ​អង្គុយ​ ​ប្តេជ្ញា​អាបត្តិ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ដោយ​អាបត្តិ​។​ ​ភិក្ខុ​មិន​ប្តេជ្ញា​ការ​ទៅ​ ​ប្តេជ្ញា​ការ​អង្គុយ​ ​មិន​ប្តេជ្ញា​អាបត្តិ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ដោយ​ការ​អង្គុយ​។​ ​ភិក្ខុ​មិន​ប្តេជ្ញា​ការ​ទៅ​ ​មិន​ប្តេជ្ញា​ការ​អង្គុយ​ ​មិន​ប្តេជ្ញា​អាបត្តិ​ ​នោះ​វិនយ​ធរ​មិន​គួរ​វិនិច្ឆ័យ​ ​(​អ្វី​ឡើយ​)​។​

​អនិយត​ទី២​ ​ចប់​។​

ថយ | ទំព័រទី ៣៦៩ | បន្ទាប់
ID: 636780109740727211
ទៅកាន់ទំព័រ៖