ព្រះត្រៃបិដក ភាគ ០២

[​៤៣​]​ ​រឿង​ ​ភិក្ខុ​យល់សប្តិ១​ ​ភិក្ខុ​បន្ទោបង់​ឧច្ចារ១​ ​ភិក្ខុ​បន្ទោបង់​បស្សាវ១​ ​ភិក្ខុ​ត្រិះរិះ​ចំពោះ​កាមវិតក្ក១​ ​ភិក្ខុ​ងូតទឹក​ក្តៅ១​ ​ភិក្ខុ​លាបថ្នាំ១​ ​ភិក្ខុ​អេះរមាស់​ត្រង់​អណ្ឌ១​ ​ភិក្ខុ​ដើរតាម​ផ្លូវ១​ ​ភិក្ខុ​កាន់​ស្បែក​ចុង​អង្គជាត១​ ​ភិក្ខុ​កំ​ដៅ​ដម្បារ​ពោះ​ក្នុង​រោង​ភ្លើង១​ ​ភិក្ខុ​ដដុស​អង្គជាត​នឹង​ភ្លៅ១​ ​ភិក្ខុ​ឲ្យ​សាមណេរ​កាន់​អង្គជាត១​ ​ភិក្ខុ​ចាប់​អង្គជាត​សាមណេរ​កំពុង​ដេកលក់១​ ​ភិក្ខុ​ត្បៀត​អង្គជាត​នឹង​ភ្លៅ​ទាំងពីរ១​ ​ភិក្ខុ​ក្តាប់​អង្គជាត​នឹង​ដៃ១​ ​ភិក្ខុ​ពើង​ចង្កេះ​ព្ធដ៏​អាកាស១​ ​ភិក្ខុ​មឹតពត់​កាយ១​ ​ភិក្ខុ​សំឡឹង​មើល​អង្គជាត​មាតុគ្រាម១​ ​ភិក្ខុ​បញ្ចូល​អង្គជាត​ក្នុង​ប្រហោង​ដាន១​(​១​)​ ​ភិក្ខុ​ដដុស​អង្គជាត​នឹង​កំណាត់ឈើ​ ​១​ ​ភិក្ខុ​ងូតទឹក​ក្នុង​ទី​ច្រាស​ខ្សែទឹក​ ​១​ ​ភិក្ខុ​លេង​ទឹកដែល​មាន​ល្បាប់​ ​១​ ​ភិក្ខុ​ស្ទុះ​ចុះទៅ​ក្នុងទឹក​ ​១​ ​ភិក្ខុ​លេង​កង​ធ្វើ​ដោយ​ផ្កា​ ​១​ ​ភិក្ខុ​ស្ទុះ​ចូល​ទៅ​ក្នុង​ព្រៃ​ឈូក​ ​១​ ​ភិក្ខុ​បញ្ចូល​អង្គជាត​ក្នុង​ដីខ្សាច់​ ​១​ ​ភិក្ខុ​បញ្ចូល​អង្គជាត​ក្នុង​ភក់​ ​១​ ​ភិក្ខុ​ស្រោច​អង្គជាត​នឹង​ទឹក​ ​១​ ​ភិក្ខុ​ផ្ទាប់​អង្គជាត​នឹង​កន្លែងដេក​ ​១​ ​ភិក្ខុ​ដដុស​អង្គជាត​នឹង​មេជើង​ ​១​។​

​(​១​)​ ​ប្រហោង​ ​ឬ​រន្ធ​អ្វី​ៗ​ ​ហៅថា​ប្រហោង​ដាន​។​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636779253056977703
ទៅកាន់ទំព័រ៖