ព្រះត្រៃបិដក ភាគ ០២

 [​៤៤​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ ​១​ ​រូប​ ​កំពុង​យល់សប្តិ​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​ថា​ ​អញ​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​ដឹង​។​ ​ទើប​ភិក្ខុ​នោះ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​មាន​អាបត្តិ​ព្រោះ​យល់សប្តិ​ទេ​។​
 [​៤៥​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ ​កំពុង​បន្ទោបង់​ឧច្ចារ​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​ថា​ ​អញ​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​ដឹង​។​ ​ភិក្ខុ​នោះ​ ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​មានចិត្ត​គិត​ដូចម្តេច​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​មិន​មានបំណង​ចង់​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ទេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​មាន​អាបត្តិ​ដល់​ភិក្ខុ​ដែល​មិន​មានប្រាថ្នា​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​(​នោះ​)​ទេ​។​
 [​៤៦​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​កំពុង​បន្ទោបង់​បស្សាវ​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​ ​សេចក្តី​សង្ស័យ​មានដល់​ភិក្ខុ​នោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​មាន​អាបត្តិ​ដល់​ភិក្ខុ​ដែល​មិន​មានប្រាថ្នា​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​(​នោះ​)​ ​ទេ​។​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636779253761628007
ទៅកាន់ទំព័រ៖