ព្រះត្រៃបិដក ភាគ ០២
សង្ឃាទិសេសទី២
[៧៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់នៅក្នុងវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុ សម្រេចឥរិយាបថនៅក្នុងព្រៃ។ លំនៅឧទាយិភិក្ខុដ៏មានអាយុនោះ ល្អគួរឲ្យចង់មើល គួរឲ្យជ្រះថ្លា មានបន្ទប់ខាងក្នុង មានរបៀងជុំវិញ គ្រែ តាំង ពូក ខ្នើយ ក៏រៀបចំល្អ ទឹកសម្រាប់ឆាន់ និងទឹកសម្រាប់ប្រើប្រាស់ក៏ដម្កល់ទុកស្រួល ទាំងទីបរិវេណសោតក៏បោសរលីងស្អាត។ មានមនុស្សជាច្រើននាក់ ដែលត្រូវការមើលលំនៅរបស់ឧទាយិភិក្ខុដ៏មានអាយុ ក៏តែងតែមកមើល។ (កាលនោះ) មានព្រាហ្មណ៍ម្នាក់នាំប្រពន្ធចូលទៅរកឧទាយិភិក្ខុដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងឧទាយិដ៏មានអាយុថា យើងខ្ញុំចង់មើលលំនៅរបស់លោកម្ចាស់ឧទាយិ។ ឧទាយិក៏និយាយតបថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរមើលចុះ (ថាហើយ) ក៏កាន់កូនសោរ ដកគន្លឹះហើយច្រានសន្ទះទ្វារ ចូលទៅកាន់កុដិលំនៅ។ ឯព្រាហ្មណ៍នោះឯង ក៏ដើរចូលទៅតាមក្រោយឧទាយិដ៏មានអាយុទៅ។ ចំណែកខាងនាងព្រាហ្មណីនោះឯង ក៏ដើរចូលតាមក្រោយព្រាហ្មណ៍នោះទៅ។ គ្រានោះឯង ឧទាយិដ៏មានអាយុ ក៏បើកបង្អួចកន្លែងខ្លះ
ID: 636779759328864799
ទៅកាន់ទំព័រ៖