ព្រះត្រៃបិដក ភាគ ០២

មាន​សេចក្តី​ជ្រះថ្លា​ ​នាំឲ្យ​រាយមាយ​រសាយចិត្ត​បាត់​សេចក្តី​ជ្រះថ្លា​ដល់​ជន​ពួក​ខ្លះ​ដែល​មាន​សេចក្តី​ជ្រះថ្លា​ហើយ​ ​(​នោះ​)​ ​ប៉ុណ្ណោះ​ឯង​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​សេយ្យ​សក​ភិក្ខុ​ដ៏​មាន​អាយុ​ដោយ​អនេកបរិយាយ​ ​ហើយ​ទ្រង់​សំដែង​ទោស​នៃ​កោ​សជ្ជ​ ​ដែល​ជាហេតុ​នាំឲ្យ​គេ​ចិញ្ចឹម​បីបាច់រក្សា​បាន​ដោយ​កម្រ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​មានចិត្ត​ក្លែង​ ​ញុំាង​ទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញ​ ​ត្រូវ​សង្ឃាទិសេស​។​ ​សិក្ខាបទ​នេះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ទ្រង់​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​ឯង​។​
 [​២​]​ ​សម័យ​នោះ​ ​ភិក្ខុ​ទាំងឡាយ​បាន​ឆាន់​បណីតភោជន​ទាំងឡាយ​ ​ហើយ​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួន​ ​សិង​លក់​ទៅ​។​ ​កាលបើ​ភិក្ខុ​ទាំងនោះ​កំពុងតែ​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួន​ ​សិង​លក់​ ​ទឹកអសុចិ​ក៏​ឃ្លាត​ចេញ​ដោយ​យល់សប្តិ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​មាន​សេចក្តី​សង្ស័យ​ដូច្នេះ​ថា​ ​សិក្ខាបទ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ទ្រង់​បញ្ញត្ត​ហើយ​ថា​ ​ភិ​ក្ខុ​ក្លែង​ញុំាង​ទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញ​ ​ត្រូវ​សង្ឃាទិសេស​ ​ក៏​ទឹកអសុចិ​របស់​យើង​ទាំងឡាយ​ឃ្លាត​ចេញ​ដោយ​យល់សប្តិ​ ​ឯ​ចេតនា​ក៏​មាន​ក្នុង​កាលដែល​យល់សប្តិ​នោះ​ដែរ​ ​យើង​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​ដឹង​។​ ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ 
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636779213348426504
ទៅកាន់ទំព័រ៖