ព្រះត្រៃបិដក ភាគ ០២

ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចេតនា​នោះ​មាន​មែន​ ​ប៉ុន្តែ​ចេតនា​នោះ​ជា​អព្វោហារិកា​(​១​)​ ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​អាស្រ័យ​ដំណើរ​នេះ​ជាហេតុ​ ​អាស្រ័យ​ដំណើរ​នេះ​ជាទី​តាំង​ ​ទើប​ទ្រង់​សំដែង​ធម្មកថា​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិ​ក្ខុ​ក្លែង​ញុំាង​ទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញ​ ​ត្រូវ​សង្ឃាទិសេស​ ​លើកលែងតែ​យល់សប្តិ​។​ ​
 [​៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ក្លែង​ ​សេចក្តី​ថា​ ​ភិក្ខុ​កំពុង​ដឹង​ ​កំពុង​ចាំ​ច្បាស់​ ​ហើយ​ក្លែង​បំពាន​ធ្វើឲ្យ​កន្លង​។​ ​ត្រង់​ពាក្យ​ថា​ ​ទឹក​សុក្ក​ ​សេចក្តី​ថា​ ​ទឹក​សុក្ក​មាន១០យ៉ាងគឺ​ ​ទឹក​សុក្ក​ពណ៌ខៀវ១​ ​ទឹក​សុក្ក​ពណ៌លឿង១​ ​ទឹក​សុក្ក​ពណ៌ក្រហម១​ ​ទឹក​សុក្ក​ពណ៌ស១​ ​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះជូរ​ឡើងពពុះ១​ ​ទឹក​សុក្ក​ពណ៌​ដូច​ទឹក១​ ​ទឹក​សុក្ក​ពណ៌​ដូច​ប្រេង១​ ​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះស្រស់១​ ​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះជូរ១​ ​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះថ្លា១​។​ ​ត្រង់​ពាក្យ​ថា​ ​ឲ្យ​ឃ្លាត​ចេញ​សេចក្តី​ថា​ឲ្យ​កក្រើក​ឃ្លាត​ចេញ​ចាកទី​កន្លែង​ ​(​ដើម​)​ ​តថាគត​ហៅថា​ ​ឲ្យ​ឃ្លាត​ចេញ​។​ ​ត្រង់​ពាក្យ​ថា​ ​លើកលែងតែ​យល់សប្តិ​ ​(​នោះ​)​ ​សេចក្តី​ថា​ ​វៀរលែងតែ​យល់សប្តិ​។​
​(​១​)​ ​អព្វោហារិកា​ ​ប្រែថា​ ​មិន​ប្រកបដោយ​វោហារ​ ​គឺថា​ ​មិន​ប្រកបដោយ​ហេតុ​ដែល​គួរ​និយាយ​បាន​ឡើយ​ ​ឬថា​ ​មិនមែន​ជាហេតុ​ឲ្យ​ទាស់​ខុស​នឹង​បញ្ញត្តិ​ណាមួយ​ឡើយ​ ​។​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636779213859435732
ទៅកាន់ទំព័រ៖