ព្រះត្រៃបិដក ភាគ ០២
ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងដោះខ្លួនឲ្យរួច ក៏ព្យាយាមដោយកាយ តែមិនដឹងច្បាស់នូវផស្ស មិនត្រូវអាបត្តិឡើយ។ ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងដោះខ្លួនឲ្យរួច តែមិនព្យាយាមដោយកាយ គ្រាន់តែដឹងច្បាស់នូវផស្ស មិនត្រូវអាបត្តិឡើយ។ ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងដោះខ្លួនឲ្យរួច តែមិនព្យាយាមដោយកាយ មិនដឹងច្បាស់នូវផស្ស មិនត្រូវអាបត្តិឡើយ។
[៨៦] អាបត្តិមិនមាន (ដល់ភិក្ខុ៨ពួក) គឺ ភិក្ខុមិនក្លែង១ ភិក្ខុភ្លេចស្មារតី១ ភិក្ខុមិនដឹង១ ភិក្ខុមិនត្រេកអរ១ ភិក្ខុឆ្កួត១ ភិក្ខុមានចិត្តរវើរវាយ១ ភិក្ខុដែលវេទនាគ្របសង្កត់១ ភិក្ខុជាខាងដើមបញ្ញត្តិ១។
[៨៧] (មាតិកានុក្រម គឺបញ្ជីរឿងតាមរបៀបដូចមានសេចក្តីខាងក្រោយនេះ)
រឿងមាតា រឿងធីតា រឿងបងប្អូនស្រី រឿងប្រពន្ធ រឿងយក្សស្រី រឿងខ្ទើយ រឿងស្រីដេកលក់ រឿងស្រីស្លាប់ រឿងតិរច្ឆានញី រឿងរូបចំឡាក់ឈើ (រូបតុក្កតា) រឿងស្រីចាប់កៀកភិក្ខុ រឿងស្រីឡើងលើស្ពាន រឿងផ្លូវ រឿងដើមឈើ រឿងទូក រឿងខ្សែ រឿងដំបង រឿងភិក្ខុច្រានស្រីដោយបាត្រ រឿងស្រីថ្វាយបង្គំភិក្ខុ រឿងភិក្ខុព្យាយាមចាប់ស្រីតែចាប់មិនត្រូវ។
ID: 636779771495290679
ទៅកាន់ទំព័រ៖