ព្រះត្រៃបិដក ភាគ ០២
ម្នាលមោឃបុរស ធម៌ដែលតថាគតសំដែងហើយដោយអនេកបរិយាយ (សុទ្ធតែ) ដើម្បីប្រាសចាកតម្រេក មិនមែនសំដែងឲ្យប្រកបដោយតម្រេកឡើយ។បេ។ ការរម្ងាប់សេចក្តីក្តៅក្រហាយព្រោះកាមទាំងឡាយ ក៏តថាគតសំដែងរួចអស់ហើយតើ មិនមែនឬ នែមោឃបុរស ដំណើរនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លា (នោះ) ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះដូច្នេះថា ភិក្ខុណាមួយ គឺរាគគ្របសង្កត់ហើយ មានចិត្តប្រែប្រួល និយាយចង់មាតុគ្រាមដោយសំដីអាក្រក់ ដូចប្រុសកំឡោះនិយាយចង់ស្រីក្រមុំដោយសំដីដែលប្រកបដោយមេថុន ភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេស។
[៩៨] ត្រង់ពាក្យថា ណាមួយ អធិប្បាយថា ឯណាក៏ដោយ។បេ។ ត្រង់ពាក្យថា ភិក្ខុ។បេ។ (ភិក្ខុដែលបានសម្រេចឧបសម្បទាដោយញត្តិចតុត្ថកម្មវាចាដ៏ត្រឹមត្រូវ) តថាគតសំដៅឲ្យឈ្មោះថា ភិក្ខុក្នុងអត្ថនេះ។ ត្រង់ពាក្យថា គឺរាគគ្របសង្កត់ហើយ សេចក្តីថា ភិក្ខុដែលត្រេកអរ មានសេចក្តីអាឡោះអាឡ័យ មានចិត្តប្រតិព័ទ្ធ។ ត្រង់ពាក្យថា មានចិត្តប្រែប្រួល សេចក្តីថា ចិត្តដែលត្រេកអរ ក៏ហៅថាប្រែប្រួល ចិត្តដែលខឹង ក៏ហៅថាប្រែប្រួល ចិត្តដែលវង្វេង ក៏ហៅថាប្រែប្រួល ប៉ុន្តែក្នុងអត្ថនេះ តថាគតសំដៅយកចិត្តដែល
ID: 636779777692135118
ទៅកាន់ទំព័រ៖