ព្រះត្រៃបិដក ភាគ ២០
សុត្តន្តបិដក មជ្ឈិមនិកាយ
មូលបណ្ណាសក
ភាគទី១
សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
មូលបរិយាយវគ្គ
មូលបរិយាយសូត្រ ទី១
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្រោមម្លប់សាលរាជព្រឹក្ស
(១) ក្នុងសុភគវ័ន (ព្រៃជាទីត្រេកអរនៃជនច្រើន) ជិតក្រុងឧក្កដ្ឋា។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងបរិយាយ ដែលជាឫសគល់ នៃធម៌ទាំងពួង ប្រាប់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរយកចិត្តទុកដាក់ដោយប្រពៃ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
(១) ដើមរាំងភ្នំ ជាធំ ឬស្តេចរាំងភ្នំ។ អដ្ឋកថា។
ID: 636820738047677331
ទៅកាន់ទំព័រ៖