ព្រះត្រៃបិដក ភាគ ២០

ចូរ​លោក​ទាញ​យកពាក្យ​ឧបមា​ ​មក​សំដែង​ចុះ​។​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​មាន​ថេរ​វាចា​តទៅ​ថា​ ​ម្នាល​អាវុសោ​ ​សម័យមួយ​ ​ខ្ញុំ​នៅក្នុង​ក្រុង​រាជគ្រឹះ​ ​ដែល​មាន​ភ្នំ​ព័ទ្ធជុំវិញ​ដូច​ក្រោល​។​ ​ម្នាល​អាវុសោ​ ​កាលនោះ​ ​ខ្ញុំ​ស្លៀក​ស្បង់​ ​ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​ ​ចូល​ទៅ​ក្រុង​រាជគ្រឹះ​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​បុព្វណ្ហសម័យ​។​ ​សម័យ​នោះ​ឯង​ ​សមី​តិ​មាណព​ ​ជា​កូនជាង​រថ​ ​កំពុង​ចាំង​ខ្នងកង់​រថ​។​ ​ទើប​អាជីវក​ ​(​ម្នាក់​)​ ​ឈ្មោះ​ ​បណ្ឌុ​បុត្រ​ ​ជា​កូនជាង​រថ​ជាន់​ចាស់​ ​ចូល​មក​ឈរ​ជិត​សមី​តិ​មាណព​នោះ​ដែរ​។​ ​ម្នាល​អាវុសោ​ ​លំដាប់នោះ​ ​អាជីវក​ឈ្មោះ​បណ្ឌុ​បុត្រ​ ​ជា​កូនជាង​រថ​ជាន់​ចាស់​ ​មាន​សេចក្តី​ត្រិះរិះ​ ​ក្នុងចិត្ត​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​សមី​តិ​មាណព​ ​ជា​កូនជាង​រថ​នេះ​ ​ចាំងឈើ​កោង​នេះ​ផង​ ​ឈើវៀច​នេះ​ផង​ ​ឈើ​ប្រកបដោយ​ទោស​(​១​)​ ​នេះ​ផង​ ​ដើម្បី​ធ្វើ​ខ្នងកង់​នេះ​ ​ខ្នងកង់​នេះឯង​ ​ត្រឡប់ទៅ​ជា​ខ្នងកង់​មិន​កោង​ ​មិន​វៀច​ ​មិន​ប្រកបដោយ​ទោស​ ​ជា​ខ្នងកង់​ដ៏​បរិសុទ្ធ​ ​នៅ​សុទ្ធតែ​ខ្លឹម​។​ ​ម្នាល​អាវុសោ​ ​អាជីវក​ឈ្មោះ​បណ្ឌុ​បុត្រ​ ​ជា​កូនជាង​រថ​ជាន់​ចាស់​ ​មាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​យ៉ាង​ណាៗ​
​(​១​)​ ​ឈើ​ដែល​ជាប់​ស្រាយ​ ​និង​មាន​ពក​ ​រដិបរដុប​ ​មិន​ស្មើ​ជាដើម​។​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636821262420039714
ទៅកាន់ទំព័រ៖