ព្រះត្រៃបិដក ភាគ ២០

ក៏​សមី​តិ​មាណព​ ​ជា​កូនជាង​រថ​ ​ចាំងឈើ​កោង​នោះ​ផង​ ​ឈើវៀច​នោះ​ផង​ ​ឈើ​ប្រកបដោយ​ទោស​នោះ​ផង​ ​ដើម្បី​ធ្វើ​ខ្នងកង់​រថ​នោះ​យ៉ា​ងនោះៗ​ដែរ​។​ ​ម្នាល​អាវុសោ​ ​លំដាប់នោះ​ ​អាជីវក​ឈ្មោះ​បណ្ឌុ​បុត្រ​ ​ជា​កូនជាង​រថ​ជាន់​ចាស់​ ​មានចិត្ត​រីករាយ​ ​ហើយ​បញ្ចេញវាចា​គួរ​ជាទី​រីករាយ​ថា​ ​សមី​តិ​មាណព​នេះ​ ​ហាក់ដូចជា​ដឹងចិត្ត​ ​ដោយចិត្ត​ ​ហើយ​ទើប​ចាំង​ ​(​នូវ​ឈើ​)​។​ ​ម្នាល​អាវុសោ​ ​ពួក​បុគ្គល​ណា​ ​ដែល​មិន​មាន​សទ្ធា​ ​ត្រូវការ​តែ​នឹង​ចិញ្ចឹមជីវិត​ ​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​មិន​មាន​សទ្ធា​ ​ជា​អ្នក​អួតអាង​ ​ជា​អ្នកមាន​មាយា​ ​ជា​អ្នក​បោក​ប្រាស​ ​ជា​អ្នកមាន​ចិត្តរាយមាយ​ ​លើក​កំពស់​ ​មានចិត្ត​ឃ្លេងឃ្លោង​ ​មាន​មាត់រឹង​ ​មានសំដី​ផ្តេសផ្តាស​ ​មិន​គ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​មិនដឹង​ប្រមាណ​ក្នុង​ភោជន​ ​មិន​ប្រកប​ក្នុង​ការ​ភ្ញាក់​រលឹក​ ​មិនបាន​ក្រឡេក​មើល​ ​ក្នុង​ធម៌​របស់​សមណៈ​ ​(​ផ្នួស​)​ ​មិន​មាន​សេចក្តី​គោរព​ដ៏​ក្លៀវក្លា​ក្នុង​សិក្ខា​ ​ជា​អ្នក​ល្មោភ​ ​មាន​សេចក្តី​ព្យាយាម​ធូរ​ថយ​ ​ជា​ប្រធាន​ ​ខាង​ការប្រព្រឹត្ត​ជ្រោកជ្រាក​ ​ដាក់​ចោល​នូវ​ធុរៈ​ក្នុង​វិវេក​ ​ខ្ជិលច្រអូស​ ​មាន​ព្យាយាម​ថោកថយ​ ​មានសតិ​ភ្លេចភ្លាំង​ ​មិន​មានសម្បជញ្ញៈ​ ​មិនបាន​តាំងចិត្ត​មាំ​ ​មានចិត្ត​វិល​ទៅ​រក​ខុស​ ​ជា​មនុស្ស​អប្ប​ឥត​ប្រាជ្ញា​ ​ជា​មនុស្ស​ខ្លៅ​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ហាក់ដូច​
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 636821322586901062
ទៅកាន់ទំព័រ៖