ព្រះត្រៃបិដក ភាគ ២០

ជា​ដឹងចិត្ត​ ​របស់​ជន​ទាំងឡាយ​នោះ​ ​ដោយចិត្ត​ ​ហើយ​ទើប​ទូន្មាន​តាម​ធម្មបរិយាយ​នេះឯង​។​ ​ចំណែកខាង​ពួក​កុលបុត្រ​ណា​ ​មាន​សទ្ធា​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​មិនមែន​ជា​អ្នក​អួតអាង​ ​មិន​មាន​មាយា​ ​មិនមែន​ជា​អ្នក​បោក​ប្រាស​ ​មិន​មានចិត្ត​រាយមាយ​ ​មិន​លើក​កំពស់​ ​មិន​មានចិត្ត​ឃ្លេងឃ្លោង​ ​មិន​មាន​មាត់រឹង​ ​មិន​មានសំដី​ផ្តេសផ្តាស​ ​គ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​ដឹង​ប្រមាណ​ក្នុង​ភោជន​ ​ប្រក​បរឿយៗ​ ​ក្នុង​ការ​ភ្ញាក់​រលឹក​ ​មានការ​ក្រឡេក​មើល​ ​ក្នុង​សមណៈ​ធម៌​ ​មាន​សេចក្តី​គោរព​ក្លៀវក្លា​ ​ក្នុង​សិក្ខា​ ​មិន​ល្មោភ​ ​មិន​ប្រព្រឹត្ត​ធូរ​ ​ដាក់ធុរៈ​ចោល​ ​ក្នុង​ការប្រព្រឹត្ត​ជ្រោកជ្រាក​ ​ជា​ប្រធាន​ក្នុង​វិវេក​ធម៌​ ​មាន​ព្យាយាម​តឹង​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ ​(​ព្រះនិព្វាន​)​ ​មានសតិ​ខ្ជាប់ខ្ជួន​ ​មានសម្បជញ្ញៈ​ ​មាន​សមាធិ​ ​មានចិត្ត​នឹង​ ​នៅក្នុង​អារម្មណ៍​តែមួយ​ ​មាន​ប្រាជ្ញា​ ​មិនមែន​ជា​មនុស្ស​ខ្លៅ​ ​លុះ​កុលបុត្រ​ទាំងនោះ​ ​បាន​ស្តាប់​ធម្មបរិយាយ​នេះ​ ​របស់​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ហើយ​ ​ក៏​ហាក់ដូចជា​បាន​ក្រេប​ផឹក​ ​បាន​លេប​ដោយ​ពាក្យសំដី​ ​និង​ចិត្ត​ដូច្នេះ​ថា​ ​ឱ​ហ្ន៎​ ​ព្រះ​សារីបុត្រ​ ​ជាស​ព្រហ្មចារី​បុគ្គល​ ​រមែង​ ​(​ញុំាង​ពួក​យើង​)​ ​ឲ្យ​ឃ្លាតចាក​អកុសល​ ​ហើយ​ឲ្យ​តាំងនៅ​ក្នុង​កុសល​ ​ដោយ​ប្រពៃ​បាន​។​ ​ម្នាល​អាវុសោ​ ​ដូចជា​ស្រី​ ​ឬ​ប្រុស​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636821322872077373
ទៅកាន់ទំព័រ៖