ព្រះត្រៃបិដក ភាគ ២០

ដ៏​មាន​អាយុ​ហើយ​ ​ក៏​ហាក់ដូចជា​បាន​ក្រេប​ផឹក​ ​បាន​លេប​ ​ដោយ​ពាក្យសំដី​ ​នឹង​ចិត្ត​ដូច្នេះ​ថា​ ​ឱ​ហ្ន៎​ ​ព្រះ​សារីបុត្រ​ ​ជាស​ព្រហ្មចារី​បុគ្គល​ ​រមែង​ ​(​ញុំាង​ពួក​យើង​)​ ​ឲ្យ​ឃ្លាតចាក​អកុសល​ ​ហើយ​ឲ្យ​តម្កល់​នៅក្នុង​កុសល​ ​ដោយ​ប្រពៃ​ ​ដូចសេចក្តី​ឧបមា​នេះឯង​។​ ​ព្រះ​មហានាគ​(​១​)​ ​ទាំងពីរ​អង្គ​នោះ​ ​រីករាយ​ ​ចំពោះ​សុភាសិត​របស់​គ្នា​ទៅវិញទៅមក​ ​ដោយ​ប្រការ​យ៉ាងនេះ​ឯង​។​

​ចប់​ ​អនង្គណ​សូត្រ​ ​ជា​គំរប់៥​។​


​(​១​)​ ​អដ្ឋកថា​ ​ថា​ ​អគ្គសាវ័ក​ទាំងពីរ​អង្គ​ ​គឺ​ ​ព្រះ​សារីបុត្រ១​ ​ព្រះ​មហាមោគ្គល្លាន១​ ​ទាំងពីរ​អង្គ​នេះ​ ​លោក​ហៅថា​ ​មហានាគ​។​ ​(​មួយទៀត​)​ ​ព្រះ​ថេរ​ទាំងពីរ​អង្គ​នោះ​ ​រមែង​មិន​លំអៀង​ទៅតាម​អគតិ​ ​មាន​ឆន្ទាគតិ​ ​ជាដើម​ ​ហៅថា​ ​នាគ​។​ ​(​ម្យ៉ាងទៀត​)​ ​បុគ្គល​ដែល​លែង​មកកាន់​កិលេស​ ​ដែល​លោក​លះបង់​កិលេស​បាន​ហើយ​ ​ក៏​ហៅថា​ ​នាគ​។​ ​(​មួយវិញទៀត​)​ ​លោក​លែង​ធ្វើ​កម្ម​ ​ដ៏​លាមក​ ​មាន​ប្រការ​ផ្សេង​ៗ​ ​ក៏​ហៅថា​ ​នាគ​ដែរ​។​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636821323652301999
ទៅកាន់ទំព័រ៖