ព្រះត្រៃបិដក ភាគ ២០

 [​៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​បាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ដូច្នេះ​ ​គួរ​ធ្វើ​សីល​ឲ្យ​បរិបូណ៌​ ​ប្រកប​ក្នុង​ការ​រម្ងាប់​នូវ​ចិត្ត​ព្ធដ៏​ខាងក្នុង​ ​មាន​ឈាន​មិនបាន​សាបសូន្យ​ ​ប្រកបដោយ​វិបស្សនា​ ​ហើយ​ចំរើន​នូវ​សុញ្ញាគារ​ស្ថាន​។​
 [​៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​ប្រើប្រាស់​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​របស់​ពួក​ទេវតា​ ​និង​មនុស្ស​ណា​ ​ការ​បូជា​ទាំងនោះ​ ​របស់​ពួក​ទេវតា​ ​និង​មនុស្ស​នោះ​ ​សូមឲ្យ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ដូច្នេះ​ ​គួរ​ធ្វើ​សីល​ឲ្យ​បរិបូណ៌​ ​ប្រកប​ក្នុង​ការ​រម្ងាប់​នូវ​ចិត្ត​ព្ធដ៏​ខាងក្នុង​ ​មាន​ឈាន​មិនបាន​សាបសូន្យ​ ​ប្រកបដោយ​វិបស្សនា​ ​ចំរើន​នូវ​សុញ្ញាគារ​ស្ថាន​។​
 [​៧៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ប្រាថ្នា​ថា​ ​ពួក​ញាតិ​ ​និង​សាលោហិត​ ​របស់​អាត្មាអញ​ណា​ ​ដែល​ធ្វើ​មរណកាល​ទៅកាន់​លោកខាងមុខ​ហើយ​ ​មានចិត្ត​ជ្រះថ្លា​ ​រលឹក​ឃើញ​ ​(​អាត្មាអញ​)​ ​ការ​នឹករលឹក​របស់​ញាតិ​ ​និង​សាលោហិត​ទាំងនោះ​ ​សូមឲ្យ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ដូច្នេះ​ ​គួរ​ធ្វើ​សីល​ឲ្យ​បរិបូណ៌​ ​ប្រកប​ក្នុង​ការ​រម្ងាប់​នូវ​ចិត្ត​ព្ធដ៏​ខាងក្នុង​ ​មាន​ឈាន​មិនបាន​សាបសូន្យ​ ​ប្រកបដោយ​វិបស្សនា​ ​ហើយ​ចំរើន​នូវ​សុញ្ញាគារ​ស្ថាន​។​
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636821324525471942
ទៅកាន់ទំព័រ៖