ព្រះត្រៃបិដក ភាគ ២០

ដែល​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើន​ ​យ៉ាងនេះ​ក៏បាន​ ​ធ្វើ​អំណាច​កាយ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​រហូតដល់​ព្រហ្មលោក​នាយ​ក៏បាន​ ​ដូច្នេះ​ ​គួរ​ធ្វើ​សីល​ឲ្យ​បរិបូណ៌​។​បេ​។​ ​ចំរើន​នូវ​សុញ្ញាគារ​ស្ថាន​។​
 ​[​៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ប្រាថ្នា​ថា​ ​សូមឲ្យ​អាត្មាអញ​ ​មាន​សោត​ធាតុ​ ​ជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​នូវ​សោត​ធាតុ​ ​របស់​មនុស្ស​ធម្មតា​ ​ឮ​នូវ​សំឡេង​ពីរ​ប្រការ​ ​គឺ​សំឡេង​ទិព្វ១​ ​សំឡេង​របស់​មនុស្ស១​ ​ដែល​ជា​សំឡេង​ឆ្ងាយ​ក៏បាន​ ​ជិត​ក៏បាន​ ​ដូច្នេះ​ ​គួរ​ធ្វើ​សីល​ឲ្យ​បរិបូណ៌​។​បេ​។​ ​ចំរើន​នូវ​សុញ្ញាគារ​ស្ថាន​។​
 [​៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ប្រាថ្នា​ថា​ ​សូមឲ្យ​អាត្មាអញ​ ​កំណត់​ដឹងចិត្ត​របស់​សត្វ​ដទៃ​ ​បុគ្គល​ដទៃ​ ​ដោយចិត្ត​របស់​ខ្លួន​ ​គឺ​ចិត្ត​ប្រកបដោយ​រាគៈ​ក្តី​ ​អាត្មាអញ​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​រាគៈ​ ​ចិត្ត​ប្រាសចាក​រាគៈ​ក្តី​ ​ក៏​អាត្មាអញ​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​រាគៈ​ ​ចិត្ត​ប្រកបដោយ​ទោសៈ​ក្តី​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​ទោសៈ​ ​ចិត្ត​ប្រាសចាក​ទោសៈ​ក្តី​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​ទោសៈ​ ​ចិត្ត​ប្រកបដោយ​មោហៈ​ក្តី​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​មោហៈ​ ​ចិត្ត​ប្រាសចាក​មោហៈ​ក្តី​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​មោហៈ​ ​ចិត្ត​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636821325972624714
ទៅកាន់ទំព័រ៖