ព្រះត្រៃបិដក ភាគ ២០

រួញរា​ក្តី​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្តរួញរា​ ​ចិត្តរាយមាយ​ក្តី​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្តរាយមាយ​ ​ចិត្តជា​មហ​គ្គ​តៈ​ ​គឺ​រូបាវចរ​ ​និង​អ​រូបាវចរ​ក្តី​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្តជា​មហ​គ្គ​តៈ​ ​ចិត្ត​មិនមែន​ជា​មហ​គ្គ​តៈ​ក្តី​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនមែន​ជា​មហ​គ្គ​តៈ​ ​ចិត្ត​ជាស​ឧត្តរៈ​ ​គឺ​លោកិយចិត្ត​ក្តី​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្ត​ជាស​ឧត្តរៈ​ ​ចិត្តជា​អនុ​ត្ត​រៈ​ ​គឺ​លោកុត្តរ​ចិត្ត​ក្តី​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្តជា​អនុ​ត្ត​រៈ​ ​ចិត្ត​តាំង​មាំ​ក្តី​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្ត​តាំង​មាំ​ ​ចិត្ត​មិន​តាំង​មាំ​ក្តី​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិន​តាំង​មាំ​ ​ចិត្ត​រួចចាក​កិលេស​ក្តី​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្ត​រួចចាក​កិលេស​ ​ចិត្ត​មិនទាន់​រួចចាក​កិលេស​ក្តី​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនទាន់​រួចចាក​កិលេស​ ​ដូច្នេះ​ ​គួរ​ធ្វើ​សីល​ឲ្យ​បរិបូណ៌​។​បេ​។​ ​ចំរើន​នូវ​សុញ្ញាគារ​ស្ថាន​។​
 ​[​៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ប្រាថ្នា​ថា​ ​សូមឲ្យ​អាត្មាអញ​ ​រលឹក​ឃើញ​នូវ​បុព្វេ​និវាស​ ​(​ជាតិ​ដែល​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​)​ ​គឺ​រលឹក​បាន១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​ ​៣ជាតិ​ខ្លះ​ ​៤ជាតិ​ខ្លះ​ ​៥ជាតិ​ខ្លះ​ ​១០ជាតិ​ខ្លះ​ ​២០ជាតិ​ខ្លះ​ ​៣០ជាតិ​ខ្លះ​ ​៤០ជាតិ​ខ្លះ​ ​៥០ជាតិ​ខ្លះ​ ​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636821326383168196
ទៅកាន់ទំព័រ៖