ព្រះត្រៃបិដក ភាគ ២០

ទាំងឡាយ​នេះ​ ​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​សត្វ​តិះដៀល​នូវ​ពួក​ព្រះ​អរិយៈ​ ​ជា​មិច្ឆាទិដ្ឋិ​ ​ប្រកាន់​នូវ​កម្ម​ជា​មិច្ឆាទិដ្ឋិ​ ​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ក៏​ទៅកាន់​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​ ​អើហ្ន៎​ ​ចំណែកខាង​សត្វ​ទាំងនេះ​ ​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​សត្វ​មិន​តិះដៀល​ពួក​ព្រះ​អរិយៈ​ ​ជា​សម្មាទិដ្ឋិ​ ​ប្រកាន់​នូវ​កម្ម​ជា​សម្មាទិដ្ឋិ​ ​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ក៏​ទៅកាន់​មនុស្ស​សុគតិ​ ​និង​ឋានសួគ៌​ទេវលោក​ ​អាត្មាអញ​ ​សូមឲ្យ​មាន​ទិព្វចក្ខុ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​ ​របស់​មនុស្ស​ធម្មតា​ ​ឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​ដែល​កើត​ ​ថោកទាប​ ​ខ្ពង់ខ្ពស់​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​ ​(​មួយទៀត​)​ ​អាត្មាអញ​ ​សូមឲ្យ​ដឹង​ច្បាស់​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​ ​ដោយ​ប្រការ​យ៉ាងនេះ​ ​ដូច្នេះ​ ​គួរ​ធ្វើ​សីល​ឲ្យ​បរិបូណ៌​ ​ប្រក​បរឿយៗ​ ​ក្នុង​ការ​រម្ងាប់​នូវ​ចិត្ត​ឰដ៏​ខាងក្នុង​ ​មាន​ឈាន​មិនបាន​សាបសូន្យ​ ​ប្រកបដោយ​វិបស្សនា​ ​ចំរើន​នូវ​សុញ្ញាគារ​ស្ថាន​។​
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636821326915608650
ទៅកាន់ទំព័រ៖