ព្រះត្រៃបិដក ភាគ ២០

ជា​ឧបក្កិលេស​នៃ​ចិត្ត១​ ​ថម្ភៈ​(​១​)​ ​(​សេចក្តី​រឹងត្អឹង​)​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត១​ ​សា​រម្ភៈ​(​២​)​ ​(​ការ​ប្រណាំងប្រជែង​)​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត១​ ​មានះ​ ​(​សេចក្តី​ប្រកាន់ខ្លួន​)​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត១​ ​អតិមានះ​ ​(​សេចក្តី​ប្រកាន់ខ្លួន​ខ្លាំងពេក​)​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត១​ ​មទៈ​ ​(​សេចក្តី​ស្រវឹង​)​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត១​ ​បមា​ទៈ​ ​(​ការ​ប្រហែសធ្វេស​ ​ឬ​បណ្តែតបណ្តោយ​ចិត្ត​ ​ទៅ​ក្នុង​កាមគុណ​)​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត១​។​
 [​៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ឯង​ ​លុះ​ដឹង​ច្បាស់​ថា​ ​អភិជ្ឈា​វិសម​លោភៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះហើយ​ ​ក៏​រមែង​លះ​ ​អភិជ្ឈា​វិសម​លោភៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ចេញ​បាន​។​ ​លុះ​ដឹង​ច្បាស់​ថា​ ​ព្យាបាទៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះហើយ​ ​ក៏​រមែង​លះ​ ​ព្យាបាទៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ចេញ​បាន​។​ ​លុះ​ដឹង​ច្បាស់​ថា​ ​កោ​ធៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​
​(​១​)​ ​ក្នុង​អដ្ឋកថា​ព្រះអភិធម្ម​ថា​ ​សេចក្តី​រឹងត្អឹង​របស់​ចិត្ត​ ​ប្រៀប​ដូច​សំពត់​សាដក​ ​ដែល​រឹង​ដោយ​បាយម៉ាន​ ​បុគ្គល​ដែល​ប្រកប​ដោយ​ថម្ភៈ​នោះ​ ​រមែង​ជា​អ្នក​គ្មាន​សភាព​រាបទាប​ ​ជា​អ្នក​ព្រហើន​ប៉ោង​ឡើង​ ​ប្រៀប​ដូច​ពស់ថ្លាន់​ ​ដែល​លេប​ផ្នៀងនង្គ័ល​ ​ឬ​ប្រៀប​ដូច​ផ្លោក​ស្បែក​ ​ដែល​ពេញដោយ​ខ្យល់​ ​កាលបើ​ឃើញ​ចេតិយ​ ​ឬបុគ្គល​ចាស់​ជាង​ខ្លួន​ ​ក៏​មិន​ធ្វើ​សេចក្តី​ឱនលំទោន​។​ ​(​២​)​ ​សា​រម្ភៈ​ ​មាន​លក្ខណៈ​ធ្វើអំពើ​ឲ្យលើស​លុប​ជាងគេ​ ​ចែក​ជា​ពីរ​ផ្នែក​ ​ជាអកុសល​ក៏​មាន​ ​ជាកុសល​ក៏​មាន​ ​ចំណែកខាង​គ្រហស្ថ​ ​កាលបើ​ឃើញ​គេ​ធ្វើ​គ្រឿងប្រដាប់​កាយ​ជាដើម​ ​ក៏​ប្រឹង​ឲ្យ​ច្រើនជាង​គេ​ជាទ្វេ​គុណ​ ​ចំណែក​អ្នកបួស​ ​កាលបើ​ឃើញ​គេ​រៀន​ធម៌​បា​នប៉ុន្មានៗ​ ​ក៏​ខំប្រឹង​រៀន​ឲ្យបាន​ច្រើនជាង​គេ​ជាទ្វេ​គុណ​ ​ម្យ៉ាងទៀត​ ​ចំណែក​គ្រហស្ថ​ ​កាលបើ​ឃើញ​គេ​ធ្វើស​លាក​ភត្ត១​ ​ខ្លួន​ក៏​ចង់​ធ្វើឲ្យ​បាន​ពីរ​ ​ឬបី​ ​ចំណែក​អ្នកបួស​ ​កាលបើ​ឃើញ​គេ​រៀន​បាន​គម្ពីរ​និកាយ១​ ​ខ្លួន​ក៏​ចង់​រៀន​ឲ្យបាន​និកាយ​ពីរ​ ​តែ​ក្នុង​ទីនេះ​ ​សំដៅយក​តែ​អកុសល​។​
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 636821329156886844
ទៅកាន់ទំព័រ៖