ព្រះត្រៃបិដក ភាគ ២០
ដូច្នេះហើយ ក៏រមែងលះកោធៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា ឧបនាហៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះឧបនាហៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា មក្ខៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវមក្ខៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា បឡាសៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវបឡាសៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា ឥស្សា ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះឥស្សា ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា មច្ឆរិយៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវមច្ឆរិយៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា មាយា ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះមាយា ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា សាថេយ្យៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះសាថេយ្យៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា ថម្ភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះថម្ភៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា សារម្ភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះសារម្ភៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា មានះ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែង
ID: 636821329439012980
ទៅកាន់ទំព័រ៖