ព្រះត្រៃបិដក ភាគ ២០

លះ​នូវ​មានះ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ចេញ​បាន​។​ ​លុះ​ដឹង​ច្បាស់​ថា​ ​អតិមានះ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះហើយ​ ​ក៏​រមែង​លះ​នូវ​អតិមានះ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ចេញ​បាន​។​ ​លុះ​ដឹង​ច្បាស់​ថា​ ​មទៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះហើយ​ ​ក៏​រមែង​លះ​នូវ​ ​មទៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ចេញ​បាន​។​ ​លុះ​ដឹង​ច្បាស់​ថា​ ​បមា​ទៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះហើយ​ ​ក៏​រមែង​លះ​នូវ​បមា​ទៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ចេញ​បាន​។​ ​
 [​៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​ភិក្ខុ​ដឹង​ច្បាស់​ថា​ ​អភិជ្ឈា​វិសម​លោភៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះ​ ​ហើយ​បាន​លះ​ ​អភិជ្ឈា​វិសម​លោភៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​។​ ​ដឹង​ច្បាស់​ថា​ ​ព្យាបាទៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះ​ ​ហើយ​បាន​លះ​ ​ព្យាបាទៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​។​ ​ដឹង​ច្បាស់​ថា​ ​កោ​ធៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះ​ ​ហើយ​បាន​លះ​កោ​ធៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​។​ ​ដឹង​ច្បាស់​ថា​ ​ឧបនាហៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះ​ ​ហើយ​បាន​លះ​ឧបនាហៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​។​ ​ដឹង​ច្បាស់​ថា​ ​មក្ខៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះ​ ​ហើយ​បាន​លះ​មក្ខៈ​ ​ជា​ឧបក្កិលេស​នៃ
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636821329732059742
ទៅកាន់ទំព័រ៖