ព្រះត្រៃបិដក ភាគ ២០
។បេ។ ភិក្ខុជាសេក្ខបុគ្គល ដឹងច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួកអាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចាយតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញាយតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះដឹងច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏មិនរាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិនរាប់អានថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះភិក្ខុជាសេក្ខបុគ្គលនោះ គប្បីកំណត់នូវដំណើរនៃទឹកជាដើមនោះបាន។
ចប់ នយភូមិបរិច្ឆេទ ទី២ ដោយអំណាចសេខបុគ្គល។
[៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ប្រព្រឹត្តទៅគ្រប់គ្រាន់ហើយ មាន សោឡសកិច្ច បានធ្វើសម្រេចហើយ មានភារៈ
(១) ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន បានសម្រេច តាមលំដាប់ហើយ មានភវសំយោជនៈ អស់រលីងហើយ មានចិត្តរួចស្រឡះ ព្រោះដឹងដោយប្រពៃហើយ ភិក្ខុជាអរហន្តខីណាស្រពនោះ
(១) ភារៈ មាន៣យ៉ាងគឺ ខន្ធភារៈ (ខន្ធទាំង៥ជាភារៈ)១ កិលេសភារៈ (កិលេសទាំង១៥០០ មានលោភៈជាដើម ជាភារៈ១ អភិសង្ខារភារៈ (កុសលាកុសលកម្ម ជាភារៈ)១។ អដ្ឋកថា។
ID: 636820741996853211
ទៅកាន់ទំព័រ៖