ព្រះត្រៃបិដក ភាគ ២០

ចិត្ត​។​ ​ដឹង​ច្បាស់​ថា​ ​ប​ឡា​សៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះ​ ​ហើយ​បាន​លះ​ប​ឡា​សៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​។​ ​ដឹង​ច្បាស់​ថា​ ​ឥស្សា​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះ​ ​ហើយ​បាន​លះ​ឥស្សា​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​។​ ​ដឹង​ច្បាស់​ថា​ ​មច្ឆរិយៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះ​ ​ហើយ​បាន​លះ​មច្ឆរិយៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​។​ ​ដឹង​ច្បាស់​ថា​ ​មាយា​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះ​ ​ហើយ​បាន​លះ​មាយា​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​។​ ​ដឹង​ច្បាស់​ថា​ ​សា​ថេយ្យៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះ​ ​ហើយ​បាន​លះ​សា​ថេយ្យៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​។​ ​ដឹង​ច្បាស់​ថា​ ​ថម្ភៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះ​ ​ហើយ​បាន​លះ​ថម្ភៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​។​ ​ដឹង​ច្បាស់​ថា​ ​សា​រម្ភៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះ​ ​ហើយ​បាន​លះ​សា​រម្ភៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​។​ ​ដឹង​ច្បាស់​ថា​ ​មានះ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះ​ ​ហើយ​បាន​លះ​មានះ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​។​ ​ដឹង​ច្បាស់​ថា​ ​អតិមានះ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះ​ ​ហើយ​បាន​លះ​អតិមានះ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​។​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636821329957612643
ទៅកាន់ទំព័រ៖