ព្រះត្រៃបិដក ភាគ ២០
គប្បីបង្អោនចូលមកទុកក្នុងខ្លួន ដោយអំណាចនៃភាវនា ជាធម៌ ដែលអ្នកប្រាជ្ញទាំងឡាយ មានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បីឃើញច្បាស់ ក្នុងចិត្តនៃខ្លួន។ រមែងជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃថា ពួកសាវ័ក នៃព្រះមានព្រះភាគ ប្រតិបត្តប្រពៃ ពួកសាវ័កនៃព្រះមានព្រះភាគ ប្រតិបត្តត្រង់ ពួកសាវ័ក នៃព្រះមានព្រះភាគ ប្រតិបត្តិដើម្បីព្រះនិព្វាន ពួកសាវ័ក នៃព្រះមានព្រះភាគ ប្រតិបត្តិសមគួរ គឺប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា បុរសបុគ្គលណា បើរាប់ជាគូ បាន៤គូ បើរាប់រៀងទៅបាន៨ ពួកសាវ័ក របស់ព្រះមានព្រះភាគនេះ គួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលនាំមកអំពីចម្ងាយបូជា គួរទទួលនូវអាគន្តុកទាន គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្ត នៃសត្វលោក រកខេត្តដទៃ ក្រៃលែងជាងគ្មាន។ កាលណា បើភិក្ខុនោះ លះចោលហើយ ខ្ជាក់ចោលហើយ ជំរុះចោលហើយ លះលែងចោលហើយ រលាស់ចោលហើយ (នូវឧបក្កិលេសទាំងនោះ) ដោយឱធិ
(១) គឺមគ្គខាងក្រោមទាំង៣។ ភិក្ខុនោះ រមែងបាននូវ
(១) ឱធិ ប្រែថា ចំណែក ឬជួៗ
ID: 636821330543576158
ទៅកាន់ទំព័រ៖