ព្រះត្រៃបិដក ភាគ ២០
[៩៧] ភិក្ខុនោះ រមែងមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិស១ ផ្សាយទៅកាន់ទិសទី២ ទី៣ ទី៤ក៏ដូចគ្នា។ រមែងមានចិត្តប្រកបដោយមេត្តា ជាចិត្តធំទូលាយ ដល់នូវភាវៈជាធំ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង
(១) ផ្សាយទៅកាន់ទិសទាំងពួង ដោយប្រការទាំងពួង ក្នុងទីទាំងពួង។ មានចិត្តប្រកបដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា។បេ។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិស១ ផ្សាយទៅកាន់ទិសទី២ ទី៣ ទី៤ក៏ដូចគ្នា។ មានចិត្តប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ ដល់នូវភាវៈជាធំ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង ផ្សាយទៅកាន់លោកទាំងពួង ដោយប្រការទាំងពួង ក្នុងទីទាំងពួង។ ភិក្ខុនោះ រមែងដឹងច្បាស់ថា ទុក្ខសច្ចនេះនៅមាន សមុទយសច្ច ដែលគួរលះបង់ នៅមាន មគ្គសច្ច ដ៏ប្រសើរក៏នៅមាន និរោធសច្ច ជាគ្រឿងរលាស់ចេញនូវសញ្ញានេះតទៅ ក៏នៅមាន។ កាលភិក្ខុនោះដឹងយ៉ាងនេះហើយ ឃើញយ៉ាងនេះហើយ ចិត្តរមែងរួចចាកកាមាសវៈផង ចិត្តរមែងរួចចាកភវាសវៈផង ចិត្តរមែងរួចចាកអវិជ្ជាសវៈផង
(១) ទិសអាគ្នេយ៍១ ទិសនិរតី១ ទិសពាយ័ព្យ១ ទិសឦសាណ១។
ID: 636821331367793300
ទៅកាន់ទំព័រ៖