ព្រះត្រៃបិដក ភាគ ២០
កាលបើចិត្តរួចស្រឡះហើយ ប្រាជ្ញាក៏កើតឡើងថា ចិត្តរួចស្រឡះហើយ ដូច្នេះ ភិក្ខុនោះ ក៏ដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចារ្យ (របស់អាត្មាអញ) បាននៅរួចហើយ សោឡសកិច្ច ដែលអាត្មាអញត្រូវធ្វើ ក៏បានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា ជាអ្នកលាងជំរះ ដោយគ្រឿងសម្រាប់លាងជំរះ (នូវកិលេស) ខាងក្នុង។
[៩៨] សម័យនោះឯង មានព្រាហ្មណ៍ម្នាក់ឈ្មោះ សុន្ទរិកភារទ្វាជៈ អង្គុយនៅជិតព្រះមានព្រះភាគ។ លំដាប់នោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា ចុះព្រះគោតមដ៏ចំរើន ធ្លាប់ស្តេចទៅកាន់ស្ទឹងពាហុកា ដើម្បីលាងជំរះដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ប្រយោជន៍អ្វី ដោយស្ទឹងពាហុកា ស្ទឹងពាហុកានោះ នឹងធ្វើអ្វីឲ្យ។ ព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា ស្ទឹងពាហុកា មានជនច្រើនគ្នាសន្មតហើយ ថាជាស្ទឹងបរិសុទ្ធ បពិត្រព្រះគោតមដ៏ចំរើន ព្រោះថាស្ទឹងពាហុកា មានជនច្រើនគ្នាសន្មតហើយ ថាជាបុណ្យ ម្យ៉ាងទៀត ជនច្រើនគ្នា តែង
ID: 636821331677291003
ទៅកាន់ទំព័រ៖