ព្រះត្រៃបិដក ភាគ ២០
ម្នាលព្រាហ្មណ៍ អ្នកចូរលាងជំរះខ្លួន ក្នុងសាសនាតថាគតនេះវិញ អ្នកចូរធ្វើសេចក្តីក្សេមក្សាន្ត ចំពោះពួកសត្វទាំងពួងចុះ បើអ្នកមិននិយាយកុហក បើអ្នកមិនបៀតបៀនសត្វ បើអ្នកមិនកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ មានចិត្តជឿហើយ មិនមានសេចក្តីកំណាញ់ អ្នកចាំបាច់ទៅកាន់កំពង់ទឹកធ្វើអ្វីទៀត អ្នកផឹកទឹក (ឬងូត) តែក្នុងកំពង់ទឹក របស់អ្នកឯង (បានហើយ)។
[៩៩] កាលបើព្រះមានព្រះភាគ មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ទើបសុន្ទរិកភារទ្វាជព្រាហ្មណ៍ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ ហាក់ដូចជាគេផ្ងារ របស់ដែលផ្កាប់ ឬក៏ដូចជាគេបើកបង្ហាញ របស់ដែលកំបាំង ពុំនោះ ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេកាន់ប្រទីប ទ្រោលបំភ្លឺ ក្នុងទីងងឹត ដោយគិតថា មនុស្សមានភ្នែក តែងមើលឃើញរូបទាំងឡាយបាន
ID: 636821332378941135
ទៅកាន់ទំព័រ៖