ព្រះត្រៃបិដក ភាគ ២០

ខ្ញុំ​ព្រះអង្គ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​បាន​បព្វជ្ជា​ ​សូម​បាន​នូវ​ឧបសម្បទា​ ​ក្នុង​សំណាក់​នៃ​ព្រះ​គោតម​ដ៏​ចំរើន​។​ ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​ក៏បាន​បព្វជ្ជា​ ​បាន​ឧបសម្បទា​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​។​ ​ភារ​ទ្វា​ជ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ដែល​បាន​ឧបសម្បទា​ ​មិនទាន់​អស់​កាលយូរ​ប៉ុន្មាន​ ​ជា​ភិក្ខុ​ម្នាក់ឯង​ ​ចៀសចេញ​ ​(​ចាក​ពួក​)​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ដុត​បំផ្លាញ​កិលេស​ ​មានចិត្ត​ស្លុង​ទៅកាន់​ ​(​ព្រះនិព្វាន​)​ ​ពួក​កុលបុត្រ​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​(​ភារ​ទ្វា​ជ​ភិក្ខុ​)​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនុត្តរធម៌​នោះ​ ​ជាទីបំផុត​នៃ​មគ្គ​ព្រហ្មចារ្យ​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​បានសម្រេច​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​មិនយូរ​ប៉ុន្មាន​ ​ក៏បាន​ដឹង​ច្បាស់​ថា​ ​ជាតិ​កំណើត​របស់​អាត្មាអញ​ ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អញ​ក៏បាន​នៅ​រួចហើយ​ ​កិច្ច​ដែល​ត្រូវ​ធ្វើ​ ​អញ​ក៏បាន​ធ្វើ​ហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ភារ​ទ្វា​ជ​ភិក្ខុ​ ​ដ៏​មាន​អាយុ​ ​ក៏​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ​។​

​ចប់​ ​វត្ថូ​បម​សូត្រ​ ​ជា​គំរប់៧​។

ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636821332648456550
ទៅកាន់ទំព័រ៖