ព្រះត្រៃបិដក ភាគ ២០
សល្លេខសូត្រ ទី៨
[១០០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានជោគ គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមហាចុន្ទមានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាចុន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទិដ្ឋិ
(១) ទាំងឡាយច្រើនប្រការ ដែលជាទិដ្ឋិប្រកបដោយអត្តវាទខ្លះ
(២) ប្រកបដោយលោកវាទខ្លះ
(៣) កើតឡើងក្នុងលោក បពិត្រព្រះអង្គដ៏ចំរើន កាលបើភិក្ខុធ្វើទុកក្នុងចិត្តជាដំបូង តើលះទិដ្ឋិទាំងនុ៎ះ ដោយឧបាយយ៉ាងនេះ ចោលទិដ្ឋិទាំងនុ៎ះ ដោយឧបាយយ៉ាងនេះ បានឬទេ។
(១) បានដល់មិច្ឆាទិដ្ឋិ។ (២) ប្រកបដោយសក្កាយទិដ្ឋិ២០ មានឃើញរូប ថាជារបស់ខ្លួនជាដើម។ (៣) ប្រកបដោយមិច្ឆាទិដ្ឋិ៨ មានឃើញថា ខ្លួនក្តី លោកក្តី ជារបស់ទៀងជាដើម អដ្ឋកថា។
ID: 636821333146115015
ទៅកាន់ទំព័រ៖