ព្រះត្រៃបិដក ភាគ ២០

 [​១០១​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ចុន្ទ​ ​ទិដ្ឋិ​ទាំងឡាយ​មាន​ច្រើនប្រការ​ណា​ ​ដែល​ជា​ទិដ្ឋិ​ប្រកបដោយ​អត្ត​វាទ​ខ្លះ​ ​ប្រកបដោយ​លោកវាទ​ខ្លះ​ ​កើតឡើង​ក្នុង​លោក​ ​ក៏​ទិដ្ឋិ​ទាំងឡាយ​នោះ​ ​កើត​ក្នុង​បញ្ចក្ខន្ធ​ណា​ ​ដេក​សម្ងំ​នៅក្នុង​បញ្ចក្ខន្ធ​ណា​ ​ផុសផុល​ឡើង​ ​ក្នុង​បញ្ចក្ខន្ធ​ណា​ ​កាលបើ​ភិក្ខុ​ឃើញច្បាស់​ ​នូវ​បញ្ចក្ខន្ធ​នុ៎ះ​ ​តាម​សេចក្តី​ពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​យ៉ាងនេះ​ថា​ ​នេះ​មិនមែន​របស់​អញ​ ​នេះ​មិនមែន​អញ​ ​នេះ​មិនមែន​ខ្លួន​របស់​អញ​ដូច្នេះ​ ​ការ​លះបង់​នូវ​ទិដ្ឋិ​ទាំងឡាយ​នេះ​ ​គង់មាន​ដោយ​ឧបាយ​យ៉ាងនេះ​បាន​ ​ការ​រលាស់ចោល​ ​នូវ​ទិដ្ឋិ​ទាំងឡាយ​នោះ​ ​គង់មាន​ដោយ​ឧបាយ​យ៉ាងនេះ​បាន​។​ ​
 ​[​១០២​]​ ​ម្នាល​ចុន្ទ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​គឺ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ហើយ​ ​ចូល​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​វិវេក​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នៅ​ដោយ​សេចក្តី​ផូរផង់​ដូច្នេះ​ ​ម្នាល​ចុន្ទ​ ​តែថា​តថាគត​ ​មិនទាន់​ឲ្យ​ឈ្មោះ​ធម៌​ទាំង​នុ៎ះ​ ​ថា​ជា​សេចក្តី​ផូរផង់​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​ទេ​ ​គ្រាន់តែ​ឲ្យ​ឈ្មោះ​ធម៌​ទាំង​នុ៎ះ​ ​ថា​ជា​ការ​នៅ​សប្បាយ​ក្នុង​បច្ចុប្បន្ន​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​ ​(​ប៉ុណ្ណោះ​)​។​ ​ម្នាល​ចុន្ទ​ ​ហេតុនេះ​ ​តែង​មាន​ជា
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636821333564398939
ទៅកាន់ទំព័រ៖