ព្រះត្រៃបិដក ភាគ ២០

ប្រាកដ​ ​គឺ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ចូល​ចតុត្ថជ្ឈាន​ ​មានសតិ​ដ៏​បរិសុទ្ធ​ ​ដោយ​ឧបេក្ខា​ ​មិន​ទុក្ខ​ ​មិនសុខ​ ​ព្រោះ​លះបង់​នូវ​សុខ​ផង​ ​លះបង់​នូវ​ទុក្ខ​ផង​ ​វិនាស​ទៅ​នៃ​សោមនស្ស​ ​និង​ទោមនស្ស​ទាំងឡាយ​ ​ក្នុង​កាលមុន​ផង​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នៅ​ដោយ​សេចក្តី​ផូរផង់​ដូច្នេះ​ ​ម្នាល​ចុន្ទ​ ​តែថា​តថាគត​ ​មិនទាន់​ឲ្យ​ឈ្មោះ​ធម៌​ទាំង​នុ៎ះ​ ​ថា​ជា​សេចក្តី​ផូរផង់​ ​ក្នុង​អរិយវិន័យ​ទេ​ ​គ្រាន់តែ​ឲ្យ​ឈ្មោះ​ធម៌​ទាំង​នុ៎ះ​ ​ថា​ជា​ការ​នៅ​សប្បាយ​ក្នុង​បច្ចុប្បន្ន​ ​ក្នុង​អរិយវិន័យ​ប៉ុណ្ណោះ​។​ ​
 [​១០៣​]​ ​ម្នាល​ចុន្ទ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​គឺ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ចូល​អាកាសានញ្ចាយតនៈ​ ​ដោយ​គិតថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​ព្រោះ​កន្លង​នូវ​ពួក​រូបសញ្ញា​ ​វិនាស​ទៅ​នៃ​ពួក​បដិឃ​សញ្ញា​ ​មិនកំណត់​ក្នុងចិត្ត​ ​នូវ​ពួក​នានត្ត​សញ្ញា​ ​ដោយសព្វគ្រប់​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នៅ​ដោយ​សេចក្តី​ផូរផង់​ ​ដូច្នេះ​ ​ម្នាល​ចុន្ទ​ ​តែថា​តថាគត​ ​មិនទាន់​ឲ្យ​ឈ្មោះ​ធម៌​ទាំង​នុ៎ះ​ ​ថា​ជា​សេចក្តី​ផូរផង់​ ​ក្នុង​អរិយវិន័យ​ទេ​ ​គ្រាន់តែ​ឲ្យ​ឈ្មោះ​ធម៌​ទាំង​នុ៎ះ​ ​ថា​ជា​គ្រឿង​នៅ​ ​ដ៏​ស្ងប់​រម្ងាប់​ ​ក្នុង​បច្ចុប្បន្ន​ ​ក្នុង​អរិយវិន័យ​ប៉ុណ្ណោះ​។​ ​ម្នាល​ចុន្ទ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​គឺ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​កន្លង​ហួស​អាកាសានញ្ចាយតនៈ​ ​ដោយសព្វគ្រប់​ ​ហើយ​ចូល​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ដោយ​គិតថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636821334067187697
ទៅកាន់ទំព័រ៖