ព្រះត្រៃបិដក ភាគ ២០

ភិក្ខុ​នោះ​ ​ក៏​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នៅ​ដោយ​សេចក្តី​ផូរផង់​ ​ដូច្នេះ​ ​ម្នាល​ចុន្ទ​ ​តែថា​តថាគត​ ​មិនទាន់​ឲ្យ​ឈ្មោះ​ធម៌​ទាំង​នុ៎ះ​ ​ថា​ជា​សេចក្តី​ផូរផង់​ ​ក្នុង​អរិយវិន័យ​ទេ​ ​គ្រាន់តែ​ឲ្យ​ឈ្មោះ​ធម៌​ទាំង​នុ៎ះ​ ​ថា​ជា​គ្រឿង​នៅ​ ​ដ៏​ស្ងប់​រម្ងាប់​ ​ក្នុង​អរិយវិន័យ​ប៉ុណ្ណោះ​។​ ​ម្នាល​ចុន្ទ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​គឺ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​កន្លង​ហួស​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ដោយសព្វគ្រប់​ ​ហើយ​ចូល​អា​កិ​ញ្ចញ្ញា​យតនៈ​ ​ដោយ​គិតថា​ ​វត្ថុ​តិចតួច​មិន​មាន​ ​ភិក្ខុ​នោះ​ ​ក៏​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នៅ​ដោយ​សេចក្តី​ផូរផង់​ ​ដូច្នេះ​ ​ម្នាល​ចុន្ទ​ ​តែថា​តថាគត​ ​មិនទាន់​ឲ្យ​ឈ្មោះ​ធម៌​ទាំង​នុ៎ះ​ ​ថា​ជា​សេចក្តី​ផូរផង់​ ​ក្នុង​អរិយវិន័យ​ទេ​ ​គ្រាន់តែ​ឲ្យ​ឈ្មោះ​ធម៌​ទាំង​នុ៎ះ​ ​ថា​ជា​គ្រឿង​នៅ​ ​ដ៏​ស្ងប់​រម្ងាប់​ ​ក្នុង​អរិយវិន័យ​ប៉ុណ្ណោះ​។​ ​ម្នាល​ចុន្ទ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​គឺ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​កន្លង​ហួស​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​ដោយសព្វគ្រប់​ ​ហើយ​ចូ​លនេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​ភិក្ខុ​នោះ​ ​ក៏​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នៅ​ដោយ​សេចក្តី​ផូរផង់​ ​ដូច្នេះ​ ​ម្នាល​ចុន្ទ​ ​តែថា​តថាគត​ ​មិនទាន់​ឲ្យ​ឈ្មោះ​ធម៌​ទាំង​នុ៎ះ​ ​ថា​ជា​សេចក្តី​ផូរផង់​ ​ក្នុង​អរិយវិន័យ​ទេ​ ​គ្រាន់តែ​ឲ្យ​ឈ្មោះ​ធម៌​ទាំង​នុ៎ះ​ ​ថា​ជា​គ្រឿង​នៅ​ ​ដ៏​ស្ងប់​រម្ងាប់​ ​ក្នុង​អរិយវិន័យ​ប៉ុណ្ណោះ​។​
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636821334339323262
ទៅកាន់ទំព័រ៖