ព្រះត្រៃបិដក ភាគ ២០
ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងពោលពាក្យឥតប្រយោជន៍ ក្នុងវត្ថុណា ពួកយើងនឹងវៀរចាកការពោលពាក្យឥតប្រយោជន៍ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់ យ៉ាងនេះថា ជនទាំងឡាយដទៃ មានសេចក្តីគយគន់ (ចង់បានទ្រព្យអ្នកដទៃ) ក្នុងវត្ថុណា ពួកយើងនឹងមិនមានសេចក្តីគយគន់ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានចិត្តគុំកួន ក្នុងវត្ថុណា ពួកយើងនឹងមិនមានចិត្តគុំកួន ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងជាមិច្ឆាទិដ្ឋិ ក្នុងវត្ថុណា ពួកយើងនឹងជាសម្មាទិដ្ឋិ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានតម្រិះខុស ក្នុងវត្ថុណា ពួកយើងនឹងមានតម្រិះត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសំដីខុស ក្នុងវត្ថុណា ពួកយើងនឹងមានសំដីត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានការងារខុស ក្នុងវត្ថុណា ពួកយើងនឹងមានការងារត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងចិញ្ចឹមជីវិតខុស ក្នុងវត្ថុណា ពួកយើងនឹងចិញ្ចឹមជីវិតត្រូវ ក្នុងវត្ថុនុ៎ះ។
ID: 636821334825811088
ទៅកាន់ទំព័រ៖