ព្រះត្រៃបិដក ភាគ ២០

ពួក​យើង​នឹង​មាន​សេចក្តី​សង្ស័យ​កន្លង​ផុត​ហើយ​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មាន​សេចក្តី​ក្រេវក្រោធ​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មិន​មាន​សេចក្តី​ក្រេវក្រោធ​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​ចង​សេចក្តី​ក្រោធ​ទុក​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មិន​ចង​សេចក្តី​ក្រោធ​ទុក​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​លុបលាង​គុណ​គេ​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មិន​លុបលាង​គុណ​គេ​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​តម្កើង​ឫក​ស្មើ​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​ ​នឹង​មិន​តម្កើង​ឫក​ស្មើ​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​ច្រណែន​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មិន​ច្រណែន​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មាន​សេចក្តី​កំណាញ់​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មិន​មាន​សេចក្តី​កំណាញ់​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​អួតអាង​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មិន​អួតអាង​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មាន​មាយា​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មិន​មាន​មាយា​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 636821335276156846
ទៅកាន់ទំព័រ៖