ព្រះត្រៃបិដក ភាគ ២០

 ​[​៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ជា​អរហន្ត​ខីណាស្រព​ ​មាន​ព្រហ្មចរិយ​ធម៌​ប្រព្រឹត្តទៅ​គ្រប់គ្រាន់​ហើយ​ ​មាន​ ​សោឡស​កិច្ច​ ​ធ្វើស​ម្រេច​ហើយ​ ​មានភារៈ​ ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​របស់​ខ្លួន​ ​សម្រេច​តាមលំដាប់​ហើយ​ ​មាន​ភវ​សំយោជនៈ​ ​អស់រលីង​ហើយ​ ​មានចិត្ត​រួច​ស្រឡះ​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​ហើយ​ ​ភិក្ខុ​នោះ​ឯង​ ​ដឹង​ច្បាស់​នូវ​ផែនដី​ ​ថា​ជា​ផែនដី​ពិត​ ​លុះ​ដឹង​ច្បាស់​នូវ​ផែនដី​ ​ថា​ជា​ផែនដី​ពិតហើយ​ ​ក៏​មិនរាប់​អាន​នូវ​ផែនដី​ ​មិនរាប់​អាន​ក្នុង​ផែនដី​ ​មិនរាប់​អានថា​ផែនដី​ពិត​ ​មិនរាប់​អានថា​ ​ផែនដី​ជា​របស់​អញ​ ​មិន​ត្រេកអរ​នឹង​ផែនដី​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះ​ភិក្ខុ​នោះ​ជា​ ​វីតរាគ​បុគ្គល​ ​ដ្បិត​អស់​រាគៈ​ហើយ​។​បេ​។​ ​ភិក្ខុ​ជា​អរហន្ត​ខីណាស្រព​ ​ដឹង​ច្បាស់​នូវ​ទឹក​ ​ភ្លើង​ ​ខ្យល់​ ​ពួក​សត្វ​ ​ពួក​ទេវតា​ ​មារ​ ​ព្រហ្ម​ ​ពួក​អាភស្សរ​ព្រហ្ម​ ​ពួក​សុភ​កិ​ណ្ហ​ព្រហ្ម​ ​ពួក​វេ​ហប្ផ​លព្រ​ហ្ម​ ​អសញ្ញិ​សត្វ​ ​អាកាសានញ្ចាយតន​ព្រហ្ម​ ​វិ​ញ្ញាណ​ញ្ចា​យត​នព្រ​ហ្ម​ ​អា​កិ​ញ្ចញ្ញា​យត​នព្រ​ហ្ម​ ​នេវ​សញ្ញា​នា​សញ្ញា​យត​នព្រ​ហ្ម​ ​រូបាយតនៈ​ ​សទ្ទាយតនៈ​ ​មុ​តៈ​ ​វិញ្ញា​តៈ​ ​របស់​ដូចគ្នា​ ​របស់​ផ្សេងគ្នា​ ​វត្ថុ​ទាំងពួង​ ​និង​និព្វាន​ ​ថា​ជា​និព្វាន​ពិត​ ​លុះ​ដឹង​ច្បាស់​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636820742632899591
ទៅកាន់ទំព័រ៖