ព្រះត្រៃបិដក ភាគ ២០

ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មិន​រៀនសូត្រ​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​រៀនសូត្រ​ច្រើន​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​ខ្ជិលច្រអូស​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មាន​ព្យាយាម​ប្រឹងប្រែង​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មាន​សេចក្តី​ភ្លេចភ្លាំង​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​ប្រុងស្មារតី​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​អាប់​ឥត​ប្រាជ្ញា​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មាន​ប្រាជ្ញា​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​ប្រកាន់​តាម​សេចក្តី​យល់ឃើញ​របស់​ខ្លួន​ ​ជា​អ្នក​ប្រកាន់​មាំ​ ​ជា​អ្នក​ដែលគេ​ឲ្យ​លះបង់​ ​(​លទ្ធិ​)​ ​បាន​ដោយ​ក្រ​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មិន​ប្រកាន់​តាម​សេចក្តី​យល់ឃើញ​របស់​ខ្លួន​ ​ជា​អ្នក​មិន​ប្រកាន់​មាំ​ ​និង​ជា​អ្នក​ដែលគេ​ឲ្យ​លះបង់​ ​(​លទ្ធិ​)​ ​បាន​ដោយ​ងាយ​។​
 [​១០៥​]​ ​ម្នាល​ចុន្ទ​ ​តថាគត​ពោល​ចំពោះ​ការ​កើតឡើង​ ​នៃ​ចិត្ត​ក្នុង​កុសលធម៌​ទាំងឡាយ​ថា​ ​មាន​ឧបការៈ​ច្រើន​ ​នឹង​ពោល​ទៅ​ថ្វី​ក្នុង​ការ​តាក់តែងដោយ​កាយ​ ​ឬ​ដោយ​វាចា​។​ ​ម្នាល​ចុន្ទ​ ​ព្រោះហេតុនោះ​ ​អ្នក​ត្រូវ​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636821335959995959
ទៅកាន់ទំព័រ៖