ព្រះត្រៃបិដក ភាគ ២០

សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​អ្នក​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​មាន​ចេតនា​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​អ្នក​ប្រព្រឹត្ត​ធម៌​មិន​ប្រសើរ​ ​មានការ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​អ្នក​និយាយ​ពាក្យ​កុហក​ ​មាន​ចេតនា​វៀរចាក​ពាក្យ​កុហក​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​អ្នកមាន​សំដី​ញុះញង់​ ​មាន​ចេតនា​វៀរចាក​សំដី​ញុះញង់​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​អ្នកមាន​សំដី​ទ្រគោះ​ ​មាន​ចេតនា​វៀរចាក​សំដី​ទ្រគោះ​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​អ្នកពោល​ពាក្យ​ឥតប្រយោជន៍​ ​មាន​ចេតនា​វៀរចាក​ការ​ពោល​ពាក្យ​ឥតប្រយោជន៍​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​អ្នកមាន​ចិត្ត​រំពៃ​ចង់បាន​ទ្រព្យរបស់​គេ​ ​មានការ​មិន​រំពៃ​ចង់បាន​ទ្រព្យរបស់​គេ​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​អ្នកមាន​ចិត្ត​ ​ចង់​ឲ្យ​គេ​វិនាស​ ​មានការ​មិន​ចង់​ឲ្យ​គេ​វិនាស​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​អ្នកមាន​សេចក្តី​យល់ឃើញ​ខុស​ ​មានការ​យល់ឃើញ​ត្រូវ​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​អ្នកមាន​តម្រិះ​ខុស​ ​មានតម្រិះ​ត្រូវ​ ​សម្រាប់​ចៀសវាង​។​ ​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636821336763541920
ទៅកាន់ទំព័រ៖