ព្រះត្រៃបិដក ភាគ ២០

បុរស​បុគ្គល​អ្នកមាន​សំដី​ខុស​ ​មានសំដី​ត្រូវ​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​អ្នកមាន​ការងារ​ខុស​ ​មានការ​ងារ​ត្រូវ​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​មានការ​ចិញ្ចឹមជីវិត​ខុស​ ​មានការ​ចិញ្ចឹមជីវិត​ត្រូវ​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​អ្នកមាន​សេចក្តី​ព្យាយាម​ខុស​ ​មាន​សេចក្តី​ព្យាយាម​ត្រូវ​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​អ្នកមាន​សេចក្តី​រលឹក​ខុស​ ​មាន​សេចក្តី​រលឹក​ត្រូវ​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​អ្នកមាន​សមាធិ​ខុស​ ​មាន​សមាធិ​ត្រូវ​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​អ្នកមាន​ញាណ​ខុស​ ​មាន​ញាណ​ត្រូវ​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​អ្នកមាន​វិមុត្តិ​ខុស​ ​មាន​វិមុត្តិ​ត្រូវ​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​អ្នកមាន​ថីនមិទ្ធៈ​គ្រប​សង្កត់​ ​មានការ​ប្រាសចាក​ថីនមិទ្ធៈ​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​អ្នកមាន​ចិត្តរាយមាយ​ ​មានចិត្ត​មិន​រាយមាយ​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​អ្នកមាន​សេចក្តី​សង្ស័យ​ ​មានការ​កន្លង​សេចក្តី​សង្ស័យ​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​អ្នកមាន​សេចក្តី​ក្រេវក្រោធ​ ​មាន​សេចក្តី​មិន​ក្រេវក្រោធ​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​អ្នក​ចង​សេចក្តី​ក្រោធ​ទុក​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636821336984714570
ទៅកាន់ទំព័រ៖