ព្រះត្រៃបិដក ភាគ ២០
ហេតុដូច្នេះនេះ ទើបមាន។ ម្នាលចុន្ទ ដូចយ៉ាងបុរសបុគ្គល អ្នកបៀតបៀន មានការមិនបៀតបៀន សម្រាប់រំលត់។ បុរសបុគ្គលអ្នកសម្លាប់សត្វ មានចេតនាវៀរចាកការសម្លាប់សត្វ សម្រាប់រំលត់។ បុរសបុគ្គលអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មានចេតនាវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ សម្រាប់រំលត់។ បុរសបុគ្គលអ្នកប្រព្រឹត្តធម៌មិនប្រសើរ មានការប្រព្រឹត្តធម៌ដ៏ប្រសើរ សម្រាប់រំលត់។ បុរសបុគ្គលអ្នកនិយាយកុហក មានចេតនាវៀរចាកពាក្យកុហក សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានសំដីញុះញង់ មានចេតនាវៀរចាកសំដីញុះញង់ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានសំដីទ្រគោះ មានចេតនាវៀរចាកសំដីទ្រគោះ សម្រាប់រំលត់។ បុរសបុគ្គលអ្នកនិយាយពាក្យឥតប្រយោជន៍ មានចេតនាវៀរចាកការនិយាយពាក្យឥតប្រយោជន៍ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានចិត្តរំពៃចង់បានទ្រព្យរបស់គេ មានចិត្តមិនរំពៃចង់បានទ្រព្យរបស់គេ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានចិត្តចង់ឲ្យគេវិនាស មានការមិនចង់ឲ្យគេវិនាស សម្រាប់រំលត់។ បុរសបុគ្គលអ្នកយល់ខុស មានសេចក្តីយល់ត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានតម្រិះខុស
ID: 636821338026694168
ទៅកាន់ទំព័រ៖