ព្រះត្រៃបិដក ភាគ ២០

សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​ ​អ្នក​ចង​សេចក្តី​ក្រោធ​ទុក​ ​មានការ​មិន​ចង​សេចក្តី​ក្រោធ​ទុក​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​ ​អ្នក​លុបគុណ​គេ​ ​មានការ​មិន​លុបគុណ​គេ​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​ ​អ្នក​ប្រណាំង​វាសនា​ ​មានការ​មិន​ប្រណាំង​វាសនា​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​ ​អ្នក​ច្រណែន​ ​មានការ​មិន​ច្រណែន​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​ ​អ្នក​កំណាញ់​ ​មាន​សេចក្តី​មិន​កំណាញ់​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​ ​អ្នក​អួតអាង​ ​មានការ​មិន​អួតអាង​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​ ​អ្នកលាក់ពុត​ ​មានការ​មិន​លាក់ពុត​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​ ​អ្នក​រឹងត្អឹង​ ​មាន​សេចក្តី​មិន​រឹងត្អឹង​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​ ​អ្នកមើល​ងាយ​គេ​ ​មាន​សេចក្តី​មិន​មើលងាយ​គេ​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​ ​ដែលគេ​ប្រដៅ​បាន​ដោយ​ក្រ​ ​មានការ​ប្រដៅ​បាន​ដោយ​ងាយ​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​ ​អ្នកមាន​មិត្រ​អាក្រក់​ ​មាន​មិត្រ​ល្អ​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​ ​អ្នក​ធ្វេសប្រហែស​ ​មាន​សេចក្តី​មិន​ធ្វេសប្រហែស​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​ ​អ្នក​មិន​ជឿ​ ​មានការ​ជឿ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​ ​អ្នក​មិន​ខ្មាសបាប
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636821338498141133
ទៅកាន់ទំព័រ៖