ព្រះត្រៃបិដក ភាគ ២០
សម្មាទិដ្ឋិសូត្រ ទី៩
[១១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះសារីបុត្រដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោ
(១) ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយនោះ ទទួលតបពាក្យព្រះសារីបុត្រដ៏មានអាយុ ដោយពាក្យថា ម្នាលអាវុសោ
(២) ដូច្នេះ។ ព្រះសារីបុត្រដ៏មានអាយុ បានសួរពាក្យនេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ តែងត្រាស់ថា សម្មាទិដ្ឋិៗ
(៣) ដូច្នេះ ម្នាលអាវុសោទាំងឡាយ អរិយសាវ័កជាសម្មាទិដ្ឋិ
(៤) ជាអ្នកមានទិដ្ឋិត្រង់
(១) - (២) ក្នុងពុទ្ធសម័យ ភិក្ខុចាស់វស្សា និងខ្ចីវស្សា ហៅគ្នាទៅមកថា អាវុសោ តែក្នុងសម័យដែលព្រះអង្គជិតបរិនិព្វាន ទ្រង់មានបន្ទូលនឹងព្រះអានន្ទថា អំណឹះឥតអំពីព្រះអង្គទៅ ត្រូវភិក្ខុចាស់វស្សាហៅភិក្ខុខ្ចីវស្សាថា អាវុសោ ចំណែកភិក្ខុខ្ចីវស្សា ត្រូវហៅភិក្ខុចាស់វស្សាថា ភន្តេ ឬអាយស្មា (មហាបរិនិព្វានសូត្រ)។ (៣) សម្មាទិដ្ឋិ មាន២យ៉ាង គឺ លោកិយសម្មាទិដ្ឋិ បានដល់សេចក្តីដឹងថា សត្វមានកម្មជារបស់ខ្លួន និងសេចក្តីដឹង ដែលអនុលោមតាមសច្ចៈ ឬប្រាជ្ញាដែលប្រកបដោយអាសវៈទាំងអស់១ លោកុត្តរសម្មាទិដ្ឋិ បានដល់ប្រាជ្ញា ដែលប្រកបដោយអរិយមគ្គ អរិយផល១។ (៤) បុគ្គលជាសម្មាទិដ្ឋិ មាន៣ពួក គឺ បុថុជ្ជន១ សេក្ខបុគ្គល១ អសេក្ខបុគ្គល១។ អដ្ឋកថា។
ID: 636821340159576162
ទៅកាន់ទំព័រ៖