ព្រះត្រៃបិដក ភាគ ២០

ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ធម៌​ ​ហើយ​បាន​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយហេតុ​ប៉ុន្មាន​យ៉ាង​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ឆ្លើយតប​ថា​ ​ម្នាល​អាវុសោ​ ​យើង​ទាំងឡាយ​មក​អំពី​ចម្ងាយ​ ​ដើម្បី​ដឹងសេចក្តី​នៃ​ភាសិត​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​យើង​សូម​អង្វរ​ ​សូម​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​សំដែង​សេចក្តី​នៃ​ភាសិត​នុ៎ះ​ឲ្យ​ទាន​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ស្តាប់​ភាសិត​របស់​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ហើយ​ ​នឹង​ចាំទុក​។​ ​ព្រះ​សារីបុត្រ​ ​មាន​ថេរ​វាចា​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ចូរ​លោក​ទាំងឡាយ​ ​ប្រុង​ស្តាប់​ចុះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ឲ្យ​ប្រពៃ​ចុះ​ ​ខ្ញុំ​នឹង​សំដែង​ឥឡូវនេះ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ពាក្យ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ដោយ​ពាក្យ​ថា​ ​ករុណា​អាវុសោ​។​
 [​១១១​]​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ក៏បាន​សំដែង​សេចក្តី​នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលណា​អរិយសាវ័ក​ ​ដឹង​ច្បាស់​នូវ​អកុសល​ផង​ ​ដឹង​ច្បាស់​នូវ​អកុសលមូល​ផង​ ​ដឹង​ច្បាស់​នូវ​កុសល​ផង​ ​ដឹង​ច្បាស់​នូវ​កុសល​មូល​ផង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636821340490205072
ទៅកាន់ទំព័រ៖