ព្រះត្រៃបិដក ភាគ ២០

ក្នុង​ព្រះធម៌​ ​ហើយ​បាន​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ក្នុង​កាលនោះ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អកុសល​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បាណាតិបាត​ ​ជាអកុសល១​ ​អទិន្នាទាន​ ​ជាអកុសល១​ ​កា​មេ​សុ​ ​មិច្ឆាចារ​ ​ជាអកុសល១​ ​មុសាវាទ​ ​ជាអកុសល១​ ​បិ​សុ​ណា​វាចា​ ​ជាអកុសល១​ ​ផរុសវាចា​ ​ជាអកុសល១​ ​សម្ផ​ប្ប​លា​បៈ​ ​ជាអកុសល១​ ​អភិជ្ឈា​ ​ជាអកុសល១​ ​ព្យាបាទ​ ​ជាអកុសល១​ ​មិច្ឆាទិដ្ឋិ​ ​ជាអកុសល១​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អកុសល​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អកុសលមូល​ ​តើ​ដូចម្តេច​។​ ​លោភៈ​ ​ជាអកុសល​មូល១​ ​ទោសៈ​ ​ជាអកុសល​មូល១​ ​មោហៈ​ ​ជាអកុសល​មូល១​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អកុសលមូល​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កុសល​ ​តើ​ដូចម្តេច​។​ ​ចេតនា​វៀរចាក​បាណាតិបាត​ ​ជាកុសល១​ ​ចេតនា​វៀរចាក​អទិន្នាទាន​ ​ជាកុសល១​ ​ចេតនា​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​ជាកុសល១​ ​ចេតនា​វៀរចាក​មុសាវាទ​ ​ជាកុសល១​ ​ចេតនា​វៀរចាក​បិ​សុ​ណា​វាចា​ ​ជាកុសល១​ ​ចេតនា​វៀរចាក​ផរុសវាចា​ ​ជាកុសល១​ ​ចេតនា​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​ជាកុសល១​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636821340746189714
ទៅកាន់ទំព័រ៖