ព្រះត្រៃបិដក ភាគ ២០

ម្នាល​អាវុសោ​ ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​ហើយ​បាន​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយ​បរិយាយ​ដទៃទៀត​ ​មាន​ដែរ​ឬ​។​
 [​១១៣​]​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​បាន​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មាន​ដែរ​ ​ហើយ​បាន​និយាយ​ ​(​តទៅ​ថា​)​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលណា​អរិយសាវ័ក​ ​ស្គាល់​ច្បាស់​នូវ​អាហារ​ ​គឺ​បច្ច័យ​ផង​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​កើតឡើង​នៃ​អាហារ​ផង​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​រំលត់​អាហារ​ផង​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​អាហារ​ផង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ចិត្តត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​ហើយ​បាន​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​ក្នុង​កាលនោះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អាហារ​តើ​ដូចម្តេច​ ​សេចក្តី​កើតឡើង​នៃ​អាហារ​ ​តើ​ដូចម្តេច​ ​សេចក្តី​រំលត់​នៃ​អាហារ​ ​តើ​ដូចម្តេច​ ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​អាហារ​ ​តើ​ដូចម្តេច​។​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636821341332513250
ទៅកាន់ទំព័រ៖