ព្រះត្រៃបិដក ភាគ ២០
តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រាណា គឺសេចក្តីទ្រុឌទ្រោម ធ្មេញបាក់ សក់ស្កូវ ស្បែកយូរយា ថយអាយុ ចាស់ទុំឥន្ទ្រិយរបស់ពួកសត្វនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ សេចក្តីឃ្លាតចាកសត្តនិកាយនោះៗ គឺច្យុត បែកធ្លាយ អន្តរធាន មច្ចុ រមណៈ កាលកិរិយា ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចោលនូវសាកសព ការផ្តាច់បង់នូវជីវិតិន្ទ្រិយ នៃពួកសត្វនោះៗ នេះហៅថា មរណៈ។ ម្នាលអាវុសោទាំងឡាយ ជរានេះផង មរណៈនេះផង ហៅថា ជរា មរណៈ ដោយប្រការដូច្នេះឯង។ សេចក្តីកើតឡើង នៃជរា និងមរណៈ ព្រោះសេចក្តីកើតឡើងនៃជាតិ សេចក្តីរំលត់ជរា និងមរណៈ ព្រោះសេចក្តីរំលត់ជាតិ អរិយមគ្គប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ជរា និងមរណៈ អរិយមគ្គនោះ គឺសម្មាទិដ្ឋិ។បេ។
ID: 636821343193999721
ទៅកាន់ទំព័រ៖