ព្រះត្រៃបិដក ភាគ ២០

ជាតិ​ ​តើ​ដូចម្តេច​ ​សេចក្តី​កើតឡើង​នៃជា​តិ​ ​តើ​ដូចម្តេច​ ​សេចក្តី​រំលត់​ជាតិ​ ​តើ​ដូចម្តេច​ ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​ជាតិ​ ​តើ​ដូចម្តេច​។​ ​កំណើត​ណា​ ​គឺ​សេចក្តី​កើត​គ្រប់គ្រាន់​ ​ចាប់បដិសន្ធិ​ ​កកើត​ ​ទ្រើស​ឡើង​ ​កើត​បាន​ជា​គ្រោង​ខន្ធ​ឡើង​ ​ការបាន​ចំពោះ​នូវ​អាយតនៈ​ទាំងឡាយ​ ​របស់​ពួក​សត្វ​នោះ​ៗ​ ​ក្នុង​សត្ត​និ​កាយ​នោះ​ៗ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ ​ហៅថា​ ​ជាតិ​។​ ​សេចក្តី​កើតឡើង​នៃជា​តិ​ ​ព្រោះ​សេចក្តី​កើតឡើង​នៃ​ភព​ ​សេចក្តី​រំលត់​ជាតិ​ ​ព្រោះ​សេចក្តី​រំលត់​ភព​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ៨នេះឯង​ ​ឈ្មោះថា​ ​ជា​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​ជាតិ​ ​អរិយមគ្គ​នោះ​គឺ​ ​សម្មាទិដ្ឋិ​។​បេ​។​ ​សម្មាសមាធិ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលណា​អរិយសាវ័ក​ ​ដឹង​ច្បាស់​នូវ​ជាតិ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​កើតឡើង​នៃជា​តិ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​រំលត់​ជាតិ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​ជាតិ​យ៉ាងនេះ​ ​អរិយសាវ័ក​នោះ​ ​លះ​ចោល​អនុស័យ​ ​គឺ​រាគៈ​ ​ដោយសព្វគ្រប់​ ​ក្នុង​កាលនោះ​។​បេ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ធម៌​ ​ហើយ​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 636821343791773911
ទៅកាន់ទំព័រ៖