ព្រះត្រៃបិដក ភាគ ២០

 [​១១៩​]​ ​ភិក្ខុ​ទាំងឡាយ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​បរិយាយ​ឯទៀត​ ​នៅ​មាន​ដែរ​ឬ​។​បេ​។​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ឆ្លើយតប​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នៅ​មាន​ដែរ​ដូច្នេះ​ ​ហើយ​និយាយ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលណា​អរិយសាវ័ក​ ​ដឹង​ច្បាស់​នូវ​ភព​ផង​ ​ដឹង​ច្បាស់​នូវ​សេចក្តី​កើតឡើង​នៃ​ភព​ផង​ ​ដឹង​ច្បាស់​នូវ​សេចក្តី​រំលត់​ភព​ផង​ ​ដឹង​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​ភព​ផង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​ហើយ​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​ក្នុង​កាលនោះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភព​ ​តើ​ដូចម្តេច​ ​សេចក្តី​ប្រជុំ​កើតឡើង​នៃ​ភព​ ​តើ​ដូចម្តេច​ ​សេចក្តី​រំលត់​ភព​ ​តើ​ដូចម្តេច​ ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​ភព​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភព​ទាំងឡាយ​នេះ​ ​មាន៣គឺ​ ​កាមភព១​ ​រូបភព១​ ​អរូបភព១​។​ ​សេចក្តី​កើតឡើង​នៃ​ភព​ ​ព្រោះ​សេចក្តី​កើត​នៃ​ឧបាទាន​ ​សេចក្តី​រំលត់​ភព​ ​ព្រោះ​សេចក្តី​រំលត់​ឧបាទាន​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ៨នេះឯង​ ​ជា​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​ភព​ ​អរិយមគ្គ​នោះ​គឺ​ ​សម្មាទិដ្ឋិ​។​បេ​។​ ​សម្មាសមាធិ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលណា​អរិយសាវ័ក​ ​ដឹង​ច្បាស់​នូវ​ភព​យ៉ាងនេះ​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636821344048388589
ទៅកាន់ទំព័រ៖