ព្រះត្រៃបិដក ភាគ ២០

 [​១២១​]​ ​ភិក្ខុ​ទាំងឡាយ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​បរិយាយ​ឯទៀត​ ​នៅ​មាន​ដែរ​ឬ​។​បេ​។​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ឆ្លើយតប​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នៅ​មាន​ដែរ​ដូច្នេះ​ ​ហើយ​និយាយ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលណា​អរិយសាវ័ក​ ​ដឹង​ច្បាស់​នូវ​តណ្ហា​ផង​ ​ដឹង​ច្បាស់​នូវ​សេចក្តី​កើតឡើង​នៃ​តណ្ហា​ផង​ ​ដឹង​ច្បាស់​នូវ​សេចក្តី​រំលត់​តណ្ហា​ផង​ ​ដឹង​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​តណ្ហា​ផង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​ហើយ​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​ក្នុង​កាលនោះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​តណ្ហា​ ​តើ​ដូចម្តេច​ ​សេចក្តី​កើតឡើង​នៃ​តណ្ហា​ ​តើ​ដូចម្តេច​ ​សេចក្តី​រំលត់​តណ្ហា​ ​តើ​ដូចម្តេច​ ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​តណ្ហា​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​តណ្ហា​នេះ​ ​មាន៦គឺ​ ​សេចក្តី​ប្រាថ្នា​ក្នុង​រូប១​ ​ប្រាថ្នា​ក្នុង​សំឡេង១​ ​ប្រាថ្នា​ក្នុង​ក្លិន១​ ​ប្រាថ្នា​ក្នុង​រស១​ ​ប្រាថ្នា​ក្នុង​ការ​ពាល់ត្រូវ១​ ​ប្រាថ្នា​ក្នុង​ធម្មារម្មណ៍​ ​គឺ​អារម្មណ៍​ ​ដែល​ខ្លួន​ធ្លាប់​សន្សំទុក​មក​ក្នុងចិត្ត១​។​ ​សេចក្តី​កើតឡើង​នៃ​វេទនា​ ​ព្រោះ​សេចក្តី​កើតឡើង​នៃ​វេទនា​ ​សេចក្តី​រំលត់​តណ្ហា​ ​ព្រោះ​សេចក្តី​រំលត់​វេទនា​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ៨នេះឯង​ ​ជា​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ ​ដើម្បី​រំលត់​តណ្ហា​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636821344919578418
ទៅកាន់ទំព័រ៖