ព្រះត្រៃបិដក ភាគ ២០

ម្នាល​អាវុសោ​ទាំងឡាយ​ ​វេទនា​ ​តើ​ដូចម្តេច​ ​សេចក្តី​កើតឡើង​នៃ​វេទនា​ ​តើ​ដូចម្តេច​ ​សេចក្តី​រំលត់​វេទនា​ ​តើ​ដូចម្តេច​ ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​វេទនា​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​វេទនា​នេះ​ ​មាន៦គឺ​ ​វេទនា​កើតអំពី​ការ​ពាល់ត្រូវ​ដោយ​ភ្នែក១​ ​វេទនា​កើតអំពី​ការ​ពាល់ត្រូវ​ដោយ​ត្រចៀក១​ ​វេទនា​កើតអំពី​ការ​ពាល់ត្រូវ​ដោយ​ច្រមុះ១​ ​វេទនា​កើតអំពី​ការ​ពាល់ត្រូវ​ដោយ​អណ្តាត១​ ​វេទនា​កើតអំពី​ការ​ពាល់ត្រូវ​ដោយ​កាយ១​ ​វេទនា​កើតអំពី​ការ​ពាល់ត្រូវ​ដោយចិត្ត១​។​ ​សេចក្តី​កើតឡើង​នៃ​វេទនា​ ​ព្រោះ​សេចក្តី​កើតឡើង​នៃ​ផស្សៈ​ ​សេចក្តី​រំលត់​វេទនា​ ​ព្រោះ​សេចក្តី​រំលត់​ផស្សៈ​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ៨នេះឯង​ ​ជា​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​វេទនា​ ​អរិយមគ្គ​នោះ​គឺ​ ​សម្មាទិដ្ឋិ​។​បេ​។​ ​សម្មាសមាធិ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលណា​អរិយសាវ័ក​ ​ដឹង​ច្បាស់​នូវ​វេទនា​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​កើតឡើង​នៃ​វេទនា​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​រំលត់​វេទនា​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​វេទនា​យ៉ាងនេះ​ ​អរិយសាវ័ក​នោះ​ ​លះ​ចោល​អនុស័យ​ ​គឺ​រាគៈ​ ​ដោយសព្វគ្រប់​។​បេ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636821345459079276
ទៅកាន់ទំព័រ៖