ព្រះត្រៃបិដក ភាគ ២០

 [​៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​ព្រះ​តថាគត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​រមែង​ជ្រាប​ច្បាស់​នូវ​ផែនដី​ ​ថា​ជា​ផែនដី​ពិត​ ​លុះ​ជ្រាប​ច្បាស់​នូវ​ផែនដី​ ​ថា​ជា​ផែនដី​ពិតហើយ​ ​ក៏​មិនរាប់​អាន​នូវ​ផែនដី​ ​មិនរាប់​អាន​ក្នុង​ផែនដី​ ​មិនរាប់​អានថា​ផែនដី​ពិត​ ​មិនរាប់​អានថា​ ​ផែនដី​ជា​របស់​អញ​ ​មិន​ត្រេកអរ​នឹង​ផែនដី​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​ព្រះ​តថាគត​ ​ទ្រង់​កំណត់​នូវ​ដំណើរ​នៃ​ផែនដី​នោះ​បាន​។​បេ​។​ ​ព្រះ​តថាគត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ទឹក​ ​ភ្លើង​ ​ខ្យល់​ ​ពួក​សត្វ​ ​ពួក​ទេវតា​ ​មារ​ ​ព្រហ្ម​ ​ពួក​អាភស្សរ​ព្រហ្ម​ ​ពួក​សុភ​កិ​ណ្ហ​ព្រហ្ម​ ​ពួក​វេ​ហប្ផ​លព្រ​ហ្ម​ ​អសញ្ញិ​សត្វ​ ​អាកាសានញ្ចាយតន​ព្រហ្ម​ ​វិ​ញ្ញាណ​ញ្ចា​យត​នព្រ​ហ្ម​ ​អា​កិ​ញ្ចញ្ញា​យត​នព្រ​ហ្ម​ ​នេវ​សញ្ញា​នា​សញ្ញា​យត​នព្រ​ហ្ម​ ​រូបាយតនៈ​ ​សទ្ទាយតនៈ​ ​មុ​តៈ​ ​វិញ្ញា​តៈ​ ​របស់​ដូចគ្នា​ ​របស់​ផ្សេងគ្នា​ ​វត្ថុ​ទាំងពួង​ ​និង​និព្វាន​ ​ថា​ជា​និព្វាន​ពិត​ ​លុះ​ទ្រង់​ជ្រាប​ច្បាស់​នូវ​និព្វាន​ ​ថា​ជា​និព្វាន​ពិតហើយ​ ​ក៏​មិនរាប់​អាន​នូវ​និព្វាន​ ​មិនរាប់​អាន​ក្នុង​និព្វាន​ ​មិនរាប់​អានថា​ ​ជា​និព្វាន​ពិត​ ​មិនរាប់​អានថា​ ​និព្វាន​ ​ជា​របស់​អញ​ ​មិន​ត្រេកអរ​នឹង​និព្វាន​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​ព្រះ​តថាគត​ ​ទ្រង់​កំណត់​នូវ​ដំណើរ​ ​នៃ​ទឹកជា​ដើម​នោះ​បាន​។​

​ចប់​ ​នយ​ភូមិ​បរិច្ឆេទ​ ​ទី៧​ ​ដោយអំណាច​នៃ​ព្រះ​សាស្តា​។​

ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636820744002727940
ទៅកាន់ទំព័រ៖